(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល ស្តីពីការជំរុញការងើបឡើង នៃតំបន់ភាគកណ្តាលក្នុងយុគសម័យថ្មីនៅទីក្រុង Changsha ខេត្ត Hunan នារសៀលថ្ងៃទី ២០ ខែមីនា ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។

លោកបានសង្កត់ធ្ងន់ថា តំបន់ភាគកណ្តាលគឺជាមូលដ្ឋានផលិតស្បៀងដ៏សំខាន់ មូលដ្ឋានវត្ថុធាតុដើមថាមពល មូលដ្ឋានផលិតបរិក្ខារទំនើប និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលគមនាគមន៍ និងដឹកជញ្ជូនចម្រុះរបស់ប្រទេសចិន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រទេស។ យើងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនដូចពេលមុនៗ នូវគោលនយោបាយ និងវិធានការនានារបស់គណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីជំរុញការងើបឡើងនៃតំបន់ភាគកណ្តាល បង្កើតជាកម្លាំងរួមដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងខិតខំចារទំព័រថ្មីនៃការងើបឡើងនៃតំបន់ភាគកណ្តាល ក្នុងដំណើរការកសាងទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន