(ប៉េកាំង)៖ នាពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងក្នុងពេលអញ្ជើញចុះត្រួតពិនិត្យការងារ នៅខេត្ត Hunan ថា ខេត្ត Hunan ត្រូវត្តាប់ជាប់តួនាទីជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវមូលដ្ឋានជាទូទៅ នៃការងារស្វែងរកវឌ្ឍនភាព ក្នុងខណៈពេលដែលរក្សាបាននូវស្ថិរភាព ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយមិនងាករេ ប្រកាន់ខ្ជាប់នូវកំណែទម្រង់ ការច្នៃប្រឌិតថ្មី ការស្វែងរកការពិត និងការអនុវត្តជាក់ស្តែង ខិតខំប្រឹងប្រែងក្នុងការកសាងជា តំបន់លេចធ្លោខាងផលិតកម្មជឿនលឿនដ៏សំខាន់ របស់ប្រទេសជាតិ តំបន់លេចធ្លោខាងកំណែទម្រង់ និងការបើកចំហ នៃតំបន់ដីគោក ឈានមុខក្នុងការជំរុញការងើបឡើង នៃតំបន់ភាគកណ្តាល និងការអភិវឌ្ឍនៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ាងសេ ដើម្បីចារទំព័រថ្មីនៃខេត្ត Hunanក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន