(យេរ៉េវ៉ាន់)៖ ប៉ូលិសអាមេនី បានឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលចូលរួមក្នុងការវ៉ាប្រឆាំងរដ្ឋាភិបាលនៅឯទីក្រុងយេរ៉េវ៉ាន់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី បានរាយការណ៍ថាមានចំនួន ៩៦នាក់។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ ២០២៤។

ក្រុមអ្នកតវ៉ា បានបិទផ្លូវធ្វើចរាចរណ៍ចំកណ្តាលទីក្រុង ហើយបើតាមប៉ូលិស មានការមិនស្តាប់តាមការណែនាំរបស់ពួកគាត់ ដូច្នេះត្រូវបង្ខំឱ្យបំបែកក្បួនបាតុកម្ម។ នាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan កំពុងប្រឈមនឹងការរិះគន់ក្នុងស្រុក បន្ទាប់ពីការយល់ព្រមប្រគល់តំបន់ព្រំដែនមួយចំនួន ទៅឱ្យប្រទេសជិតខាង និងជាគូប្រជែងយូរមកហើយរបស់ខ្លួន គឺអាស៊ៃបៃហ្សង់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព។

គួរបញ្ជាក់ថា អាមេនី គឺជាភាគីនៃសន្ធិសញ្ញាសន្តិភាពរុស្ស៉ី ហើយមានទំនាក់ទំនងជាប្រពៃណីនឹងគ្នា ក្នុងតំបន់ South Caucasus ប៉ុន្តែទំនាក់ទំនងទ្វេភាគី បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានមកនេះ ខណៈដែលទីក្រុងយេរ៉េវ៉ាន់ ស្វែងរកការកសាងទំនាក់ទំនង ជាមួយលោកខាងលិច ដោយស្តីបន្ទោសរុស្ស៉ីចំពោះការខកខានរបស់ខ្លួន នៅក្នុងការការពារអាមេនីពីអាស៊ៃបៃហ្សង់៕