(ប៉េកាំង)៖ រសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ នៅវិមានប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក។

លោក Xi Jinping បានថ្លែងថា ឆ្នាំនេះជាខួបទី៤៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអាមេរិក។ ខ្ញុំបានលើកឡើង គោលការណ៍៣ធំៗ ពោលគឺ គោរពគ្នា រួមរស់នៅដោយ សន្សហវិជ្ជមាន និងកិច្ចសហប្រិតប្តិតការឈ្នះ-ឈ្នះ ជាការបូកសរុបបទពិសោធន៍ ពេលកន្លង ទៅផង ហើយក៏ជាការចង្អុលបង្ហាញផ្លូវសម្រាប់ឈានទៅអនាគតផង។

លោក Xi Jinping បានបន្តថា បច្ចុប្បន្ន បម្រែបម្រួលនៃនិម្មាបនកម្មពិភពលោក ដែលមិន ធ្លាប់មានក្នុងរយ:ពេលមួយរយឆ្នាំ កំពុងវិវឌ្ឍយ៉ាងស៊ីជម្រៅ ស្ថានការណ៍អន្តរជាតិកាន់តែ ច្របូកច្របល់។ ការដែលចិននិងអាមេរិក បង្កើនការសន្ទនាគ្នា គ្រប់គ្រងការខ្វែងគំនិត ជំរុញ កិច្ចសហប្រតិបត្តិការ មិនគ្រាន់តែជាបំណង ប្រាថ្នាទូទៅរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះ ទេ ក៏ជាការំពឹងទុករួមរបស់សហគមន៍ អន្តរជាតិផងដែរ។ ខ្ញុំបានលើកឡើងជាច្រើនលើកហើយថា ភពផែនដីធំទូលាយណាស់ ដែលអាចអោយចិននិងអាមេរិក អភិវឌ្ឍរួមគ្នា និងមានភាពរុងរឿង រួមគ្នា។ ភាគីចិនរីករាយ ដែលមើលឃើញអាមេរិកដ៏បើកទូលាយ និងជឿជាក់លើខ្លួនឯង ហើយមានការអភិវឌ្ឍ យ៉ាងរុងរឿង។ ក៏សង្ឃឹមថា អាមេរិកស្វែងយល់ពីការអភិវឌ្ឍរបស់ចិន ដោយក្រសែភ្នែកវិជ្ជមាន។ បើបញ្ហាឬគល់នេះ អាចដោះស្រាយបាន នោះ ទំនាក់ទំនងចិននិង អាមេរិកទើបអាចមានស្ថិរភាព ដ៏ពិតប្រាកដ ហើយកាន់តែល្របសើរឡើង និងបោះជំហាន ទៅមុខបន្តទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន