(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់លោក Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង លោក Vučić ប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី លោក SULYOK ប្រធានាធិបតីហុងគ្រី និងលោក Orbán នាយករដ្ឋមន្រ្តីហុងគ្រី លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសទាំងបី នេះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ថ្ងៃទី២៩ ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញបន្ថែមទៀត អំពីកម្មវិធីលម្អិតនិងការំពឹងទុក នៃដំណើរទស្សនកិច្ចលើកនេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ លោក Lin Jian បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះគឺជា ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋចិននៅអឺរ៉ុប ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដែលមានសារៈសំខាន់ចំពោះការជំរុញ ការអភិវឌ្ឍជាទូទៅ នៃទំនាក់ទំនងរវាងចិន ជាមួយប្រទេសបារាំង ស៊ែប៊ី ហុងគ្រី ព្រមទាំងទំនាក់ទំនងរវាងចិននិងអឺរ៉ុប ហើយក៏នឹងបំពេញបន្ថែមនូវកម្លាំងចលកថ្មី សម្រាប់ការអភិវឌ្ឍដោយសន្តិភាព របស់ពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន