(ញូយ៉ក)៖ ទីបំផុតបេក្ខជនប្រធានាធិបតីអាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន បានទទួលយកលទ្ធផលឆ្នោតហើយ ថាលោក ដូណាល់ ត្រា គូប្រជែងដ៏ក្តៅគគុករបស់ខ្លួននោះបានឈ្នះការបោះឆ្នោត និងក្លាយជាប្រធានាធិបតីអាមេរិក បន្តពីលោក បារ៉ាក់ អូបាម៉ា នៅពេលលទ្ធផលចុងក្រោយបានចេញមក។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNN នារសៀលថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

សម្រាប់លទ្ធផលដែលយកជាការបានពេលនេះ គឺលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតក្លាយជា​ប្រធានាធិបតីអាមេរិកហើយ ដោយសំឡេងគាំទ្រលើស ២៧០ សំឡេង និងបានវ៉ាដាច់លោកស្រី គ្លីនតុន តែម្តង។ ដោយឡែកមេដឹកនាំនានានៅលើពិភពលោក ក៏បានចាប់ផ្តើមផ្ញើសារអបអរសាទរអនាគតមេដឹកនាំថ្មីរបស់​មហាអំណាចពិភពលោកមួយនេះជាបណ្តើរៗផងដែរ៕