(ម៉ូស្គូ)៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) បានប្រកាសថា ខ្លួនជាអ្នកបង្កការវាយប្រហារដោយប្រើប្រាស់កាំបិត ដែលបណ្តាលឱ្យមនុស្ស ០៧នាក់ រងរបួសក្នុងទីក្រុង ស៊ឺហ្គូន (Surgut) ភាគណ្តាលប្រទេស​រុស្ស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧នេះ។

«អ្នកបង្កការវាយប្រហារ​ក្នុងទីក្រុង Surgut ប្រទេស​រុស្ស៊ី ជាយោធារបស់ពួកឧទ្ទាម​រដ្ឋឥស្លាម»។ នេះជាការលើកឡើងរបស់ក្រុម​ឧទ្ទាម តាមរយៈភ្នាក់ងារ​សារព័ត៌មាន Amaq របស់ខ្លួន។ ដោយឡែកអាជ្ញាធរ​របស់រុស្ស៊ី មិនបានលើកឡើង​នូវអ្វី​ដែលពាក់ព័ន្ធនឹង​សេចក្តីប្រកាស​នេះ​នៅឡើយ។

សូមជម្រាបថា ជនបង្ក​បានប្រើប្រាស់កាំបិតចាក់​ទៅលើអ្នកថ្មើរជើង ខណៈកំពុងធ្វើដំណើរ​តាមបណ្តោយ​មហាវិថី ក្នុងទីក្រុង Surgut កាលពី​វេលាម៉ោង ១១ និង២០នាទីព្រឹកថ្ងៃអាទិត្យ សប្តាហ៍មុន​ (ម៉ោងក្នុងតំបន់) តែនៅទៅបំផុត ជនបង្កត្រូវបានកម្លាំងសន្តិសុខសម្លាប់ភ្លាមៗ បន្ទាប់ពីពួកគេបានទៅដល់​កន្លែងកើតហេតុ។
ប្រភពព័ត៌មានថ្មីៗនេះ​បានឱ្យដឹងថា ជនបង្កត្រូវបានគេស្គាល់​អត្តសញ្ញាណថា ជាប្រជាពលរដ្ឋរស់នៅ​ក្នុងតំបន់ កើតនៅ​ក្នុងឆ្នាំ១៩៩៤៕