(ឡុងដ៍)៖ អគ្គមេបញ្ជាការកងទ័ពអង់គ្លេស លោក​ឧត្តមសេនីយ៍ ស៊ឺ នីក ខាធើ (Sir Nick Carter) គ្រោងនឹងចេញសេចក្តីថ្លែងការណ៍មួយថា សមត្ថភាពរបស់កងទ័ពអង់គ្លេស ក្នុងការឆ្លើយតប​ទៅនឹងការគំរាម​កំហែង​ អាចនឹងមិនអាចទៅរួចឡើយ បើសិនជាអង់គ្លេស​មិនបន្តការបេ្ដជ្ញា​ចិត្ត ប្រឆាំងនឹងសត្រូវ​របស់ខ្លួន​ទេនោះ ខណៈដែលរុស្ស៊ី​កំពុងជះឥទ្ធិពល​រឹតតែ​ខ្លាំងមកលើតំបន់អឺរ៉ុប។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។

ការថ្លែងបែ​បនេះរបស់ លោក Sir Nick Carter ធ្វើឡើងនៅ​ក្នុងសុន្ទរកថា មួយត្រូវបានអនុម័តដោយ​រដ្ឋមន្ត្រីការពារជាតិ​អង់គ្លេស លោក ហ្គាវីន វីលៀមសុន (Gavin Williamson) នៅក្នុងបរិបទ​ដែល មានសេចក្ដីរាយការណ៍​ជាច្រើន ស្តី​ពីការកាត់បន្ថយ​កញ្ចប់ថវិកា​យោធា។ ជាងនេះ​ទៅទៀត នៅក្នុងសុន្ទរកថា​នេះទៀត​សោត ដែលនឹងត្រូវ​ថ្លែងចេញជាសាធារណៈនៅឯ Royal United Services Institute នៅ​ថ្ងៃចន្ទនេះ (ម៉ោងនៅក្នុង​ទីក្រុងឡុងដ៍) លោក Carter ក៏នឹងធ្វើការ​គូសបញ្ជាក់​ពីការគំរាមកំហែង​ ពីសំណាក់ទីក្រុងម៉ូស្គូ ជាពិសេសគឺ​សមត្ថភាពកងទ័ព​រុស្ស៊ី នៅក្នុង​សង្រ្គាមបច្ចេកវិទ្យា ព្រមទាំងការប្ដេជ្ញាចិត្ត​របស់កងទ័ពអង់គ្លេស ក្នុងប្រឈមមុខ​នឹងការកើនឡើង​ នៃឥទ្ធិពលយោធារុស្ស៊ី​នៅក្នុងតំបន់អឺរ៉ុប​ខាងកើត។

គួរបញ្ជាក់ថា ការព្រមាន​របស់លោក Sir Nick Carter កើតមានឡើង​បន្ទាប់ពីរុស្ស៊ី បានដឹកនាំ​ការធ្វើសមយុទ្ធ​យោធា​​ជាបន្តបន្ទាប់ នៅតំបន់ភាគ​ខាងជើង​អឺរ៉ុប ចាប់ពីទីក្រុង កាលីនីនក្រាដ (Kaliningrad) រហូតប្រទេស​​លីទុយអានី។ ការបង្កើន​យោធានេះ គឺកើតមានឡើង​ចំពេលដែលបណ្តា​ប្រទេសអង្គការ NATO កំពុងតែប្រុងជើង​ការកម្រិតខ្ពស់ និងវិបត្តិភាគ​ខាងកើត​អ៊ុយក្រែន ក៏គ្មានសញ្ញាធូរស្បើយនៅឡើយ៕

https://www.forces.net/sites/default/files/styles/cover_image/public/IMG_6192.JPG?itok=uOx9u31_