(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមិនអនុញ្ញាតឱ្យខ្លួនឯង ត្រូវគេបណ្ដេញចេញពីតំណែងនោះទេ ហើយក៏មិនឱ្យប្រទេសរបស់លោក ត្រឡប់ទៅរកអតីតកាលដ៏ជូរចត់វិញដែរ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
លោក ឌូតឺតេ ថ្លែងបែបនេះ ដោយសំចង់សំដៅលើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ស៊ី ជិនពីង នាពេលថ្មីៗនេះ ក៏ដូចជាការការពារមិនឱ្យហ្វីលីពីន ដើរទៅរកអតីតកាលវិញដែលលោកអះអាងថា ទីក្រុងម៉ានីលតែងតែងធ្វើតាមការបង្គាប់បញ្ជាពីសហរដ្ឋអាមេរិក។ លោក ស៊ី បានថ្លែងប្រាប់លោក ឌូតឺតេ នាឱកាសនោះយ៉ាងដូច្នេះថា «យើងនឹងនៅទីនោះ បើអ្នកត្រូវការពួកយើង។ យើងនឹងមិនអនុញ្ញាតឱ្យនរណា បណ្ដេញអ្នកចេញពីតំណែងនោះឡើយ ហើយយើងក៏មិនឱ្យហ្វីលីពីនត្រឡប់ទៅរកអតីតកាលដ៏ជូរចត់វិញដែរ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ឌូតឺតេ កើតមានឡើងបន្ទាប់ពីលោកធ្លាប់បានអះអាងជាច្រើនដងថា ទីភ្នាក់ងារចារកម្មអាមេរិក CIA កំពុងរៀបចំគម្រោងធ្វើឃាតរូបលោក ឬបណ្ដេញលោកពីតំណែង ដោយសារតែទីក្រុងម៉ានីល ប្ដូរចិត្តមកទិញអាវុធពីរុស្ស៊ី និងចិនវិញ៕