(ប៉េកាំង)៖ ក្រសួងការពារជាតិចិនបានអះអាងថា ខ្លួនបានបញ្ជូននាវាចម្បាំងរបស់ខ្លួន ទៅព្រមាននាវាចម្បាំងអាមេរិក ដែលបានចូលក្នុងដែនទឹកសមុទ្រចិនខាងត្បូង ឱ្យចាកចេញជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
យោងតាមក្រសួងការពារជាតិចិន ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យបានបញ្ជូននាវាចម្បាំងបំពាក់ដោយគ្រាប់មីស៊ីលចំនួនពីរគ្រឿងគឺ ហ៊ីកជីនស៍ (Higgins) និង អាន់ធីតាម (Antietam) ទៅកាន់តំបន់ទីប្រជុំកោះ ផារ៉ាសែល (Paracel) ដែលចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ បន្ថែមពីលើនេះ ក្រសួងការពារ ជាតិចិនក៏បានបង្ហាញពីការប្រឆាំងជំទាស់យ៉ាងខ្លាំង ចំពោះសកម្មភាពអាមេរិកផងដែរ ដោយចាត់ទុកថា វាគឺជាទង្វើរំលោភលើច្បាប់របស់ចិន និងអន្តរជាតិ។
ដោយឡែក ជុំវិញភាពតានតឹងនេះដែរ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងបន្តចាត់វិធានការចាំបាច់នានា ដើម្បីការពារសន្តិសុខ និងអធិបតេយ្យភាពជាតិចិន៕