(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មាន់គកបារាំង ធ្លាប់មានប្រវត្តិល្អពេលជួបអូស្រ្តាលី ដោយធ្លាប់ឈ្នះអូស្រ្តាលី រហូតដល់ទៅ ៦-០ កាលពីក្នុងមិត្តភាពអន្តរជាតិ កាលខែតុលា ឆ្នាំ២០១៣ មុនប៉ះគ្នាជាថ្មីនៅ World Cup 2018 នេះនៅប្រទេសរុស្ស៊ី វគ្គសន្សំពិន្ទុក្នុងពូល C។

យោងតាមគេហទំព័រកីឡាមួយបានចេញផ្សាយថា អតីតក្រុមជើងឯក World Cup 1998 បារាំងធ្លាប់ប្រវតិ្តជួបអូស្រ្តាលី តែ ៣ដងប៉ុណ្ណោះនាពេលកន្លងមក ដោយក្នុងនោះបារាំង ឈ្នះ ៦-០ ស្មើ ១-១ និងចាញ់អូស្រ្តាលី ១-០ សុទ្ធតែក្នុងមិត្ត ភាពអន្តរជាតិដូចគ្នាទាំងអស់។

ការប្រកួតរវាងក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុប បារាំង ប៉ះក្រុមចេញពីទ្វីបអាស៊ី អូស្រ្តាលី នៅម៉ោង ១៧៖០០នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ធ្វើឡើងនៅកីឡដ្ឋាន Kazan Arena ស្ថិតក្នុងទីក្រុង Kazan នៃប្រទេសរុស្ស៊ី ដែលជាគូចាប់ផ្តើមប្រកួតមុនគេក្នុងចំណោម ៤គូថ្ងៃនេះ។

កម្លាំងប្រយុទ្ធសំខាន់របស់ក្រុមរហស្សនាម កង់ហ្គូរូអូស្រ្តាលី ដែលស៊ុតបញ្ចូលទីបាន ៥០គ្រាប់ច្រើនជាងគេ ក្នុងចំណោមចូលលេងឲ្យជម្រើសជាតិបាន ១០៦ប្រកួត ហើយក៏ជាអតីតក្លឹប Everton នៃចក្រភពអង់គ្លេសផងដែរ ក្រុមបានត្រឹមតែរងជើងឯកពានរង្វាន់អឺរ៉ុប Euro 2016 បារាំងគឺមានសុទ្ធតែកីឡាករវ័យក្មេងលេងល្អ ដែលត្រូវបានជ្រើសរើសចេញពីក្លឹបនានាមានដូចជា Antoine Griezmann, Kylian Mbappe និងខ្សែប្រយុទ្ធ Olivier Giroud៕