(ម៉ូស្គួ)៖​ ក្រុមបាល់ទាត់ដាណឺម៉ាក​ បន្តរកបាន១ពិន្ទុបន្ថែម​ បន្ទាប់ពីមិនអាចរកជ័យជម្នះលើក្រុមបាល់ទាត់អូស្រ្តាលី ដោយធ្វើបានត្រឹមស្មើ (១-១) ប៉ុណ្ណោះ។

ដាណឺម៉ាក​ បានបើកការនាំមុខ១គ្រាប់មុនតាំងពីនាទីទី៦ តែត្រូវបានក្រុមពីទ្វីបអាស៊ី​ អូស្រ្តាលី​ តាមស្មើវិញនៅនាទីទី៣៣​ ដោយបាល់ប៉េណាល់ទី (ពិន័យ ១១ម៉ែត្រ)។

ការរកបាន ១ពិន្ទុបានធ្វើឲ្យដាណឺម៉ាក​ រកបាន ៤ពិន្ទុឡើងទៅឈរនៅកំពូលតារាងនៃពូល​ C ជាបណ្តោះអាសន្ន​ មុនពេលបារាំង​ ប៉ះប៉េរូ​ នៅម៉ោង១០យប់នេះ៕