(កូឡាឡុំាពួ)៖ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Mohamad Sabu បានជឿជាក់ថា អំពើភេរវកម្ម គឺជាហានិភ័យសន្តិសុខលំដាប់ថ្នាក់ទី១ ដែលប្រទេសរបស់ខ្លួន កំពុងប្រឈមមុខ, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៨ ខែមិថុនានេះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Channel News Asia លោកបានលើកឡើងថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង ការគម្រាមកំហែងនេះ។ «យើងត្រូវតែធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ តាមរយៈចិត្តវិទ្យា, ការអប់រំ និងការចែករំលែកព័ត៌មានឲ្យគ្នា ពីប្រទេសហ្វីលីពីន, ឥណ្ឌូនេស៊ី, សិង្ហបុរី, ម៉ាឡេស៊ី និងថៃជាដើម»។
គួររំលឹកថា រដ្ឋាភិបាលមុន បានចាប់ខ្លួនមនុស្សរាប់រយនាក់ ដោយចោទប្រកាន់ពីបទពាក់ព័ន្ធនឹងភេរវករ។ ក្នុងនោះ មានអ្នកទោសចំនួន២នាក់ បានជាប់ពន្ធធនាគារម្នាក់២៥ឆ្នាំ ដោយរងការចោទប្រកាន់ ពីបទវាយប្រហារភេរវកម្ម៕