(ម៉ូស្គូ)៖ អតីតម្ចាស់ជើងឯក World Cup ៥សម័យកាលច្រើនជាងគេ សាំបាប្រេស៊ីល ត្រូវចេញដំណើរយប់នេះក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដោយត្រូវប៉ះក្រុមមកពីតំបន់អាមេរិកខាងជើង មិចស៊ិច នាម៉ោង ៩យប់នេះ មុនពេលប៊ែលហ្ស៊ិក ត្រូវជួបក្រុមអាស៊ី សាម៉ូរៃជប៉ុន នៅម៉ោង ១យប់រំលងអាធ្រាត្រនេះ។
ប្រេស៊ីល ជាក្រុមលេខ១ ចេញពីពូល E តាមរយៈយកឈ្នះ២ប្រកួត ឈ្នះ២ និងស្មើ១ មិនដែលចាញ់ ដែលត្រូវជួបក្រុមលេខ២ នៃពូល D មិចស៊ិក ក្នុងវគ្គសន្សំពិន្ទុនាពេល៣ប្រកួតដូចគ្នា។
ចំណែកឯ១ប្រកួតទៀតដែលនឹងចាប់ផើ្តមនៅម៉ោង ១យប់រំលងអាធ្រាត្រនេះវិញ គឺជាការជួបគ្នារវាងក្រុមខ្លាំងនៅអឺរ៉ុប ប៊ែលហ្ស៊ិក ត្រូវប៉ះក្រុមលេខ១ នៅអាស៊ី សាម៉ូរៃខៀវជប៉ុន។ ប៊ែលហ្ស៊ិក គឺបានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ នៃពូល G តាមរយៈលេង ៣ប្រកួត្នុងពូល ឈ្នះទាំងអស់ មិនដែលស្មើ និងចាញ់ឡើយ រកបាន ៩ពិន្ទុពេញ ដោយមានអង់គ្លេស ឈរនៅលេខ២ លេង៣ប្រកួតដូចគ្នា ឈ្នះ២ និងចាញ់៕