(បាងកកក)៖ ក្រុមសង្គ្រោះថៃ និងបរទេសកំពុងតែព្យាយាមក្នុងការបំពាក់ប៉នសុខភាព ព្រមទាំងបង្រៀនពីជំនាញមុជទឹកបឋមដល់មនុស្សទាំង ១៣នាក់ ដែលបានជាប់ក្នុងរូងភ្នំឈានចូលដល់ថ្ងៃទី១១ (បូកថ្ងៃពួកគេត្រូវបានរកឃើញ នៅថ្ងៃទី ៩ ក្រោយការបាត់ខ្លួន)។ នេះបើតាមខ្សែវីដេអូ ដែលត្រូវបានបង្ហោះលើទំព័រ Facebook របស់កងទ័ពជើងទឹកថៃ និងចុះផ្សាយដោយ Bangkok Post នៅថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
ទោះបីជាបែបនេះក្តី ការយកពួកគេទាំង ១៣នាក់ ចេញគឺជាផ្លូវការវែងឆ្ងាយបន្តទៀត ព្រោះការទៅដល់ទីនោះ គឺត្រូវមុជទឹក មុជភក់ និងតោងខ្សែជាប់ជានិច្ចទៀត ហើយតំណាក់កាលដែលត្រូវប្រាកដច្បាស់នោះ គឺសុខភាពរបស់មនុស្សទាំង ១៣នាក់ តើអាចស៊ូទ្រាំនឹងការសង្គ្រោះយកចេញពីរូងនេះបានឬទេ។
ខាងក្រោមនេះ គឺជាវីដេអូនៃការស្វាគមន៍របស់ពួកគេទាំង ១៣នាក់ ទៅកាន់សាធារណៈជនជាតិ និងអន្តរជាតិ ដែលកំពុងតាមដាននៅឡើយ ចំពោះមនុស្សទាំង ១៣នាក់ ដែលបានបាត់តំណឹងសូន្យឈឹងអស់រយៈពេល ០៩ថ្ងៃ ក្នុងរូងភ្នំនៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃ និងទើបត្រូវបានរកឃើញដំបូងដោយក្រុមអ្នកមុជទឹកជនជាតិអង់គ្លេសពីររូប៖