(បាងកក)៖ មកទល់ពេលនេះមនុស្សសរុបចំនួន២១នាក់ហើយ ត្រូវគេបញ្ជាក់ថាបានបាត់បង់ជីវិត នៅក្នុងករណីលិចទូកដឹកភ្ញៀវទេសចរចិន ដែលបានក្រឡាប់លិច ដោយសារការវាយបោកពីរលកធំៗ នៅខេត្តភូកេត (Phuket) ភាគខាងត្បូង ប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទូកដឹកភ្ញៀវទេសចរណ៍សរុបទាំងអស់ជាង១០០នាក់ បានក្រឡាប់លិច ដោយមនុស្សទាំងអស់នៅលើទូកមានឈ្មោះថា ស៊ីរេណាតា (Serenata) ត្រូវជួយសង្រ្គោះបានទាំងអស់ ខណៈក្នុងចំណោមមនុស្សទាំង១០៥នាក់ ដែលធ្វើដំណើរលើទូកឈ្មោះ ហ្វីនិច (Phoenix) វិញ មាន២១នាក់បានស្លាប់ ៣៥នាក់កំពុងបន្តបាត់ខ្លួន និង៤៩នាក់ ត្រូវបានជួយសង្រ្គោះ។
គួរជម្រាបថា បើយោងតាមអ្នកមុជទឹកស្ម័គ្រចិត្តម្នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ សាកសពមនុស្សជាច្រើននាក់ ត្រូវបានគេឃើញជាប់នៅក្នុងទូក Phoenix ដែលបានលិចទៅក្រោមបាតសមុទ្រ៕