(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​រុស្ស៊ី ទើបធ្វើតេស្តប្រព័ន្ធ​មីស៊ីលការពារដែនអាកាស S-400 នៅអំឡុងការធ្វើសមយុទ្ធយោធា ក្នុងឧបទ្វីប Kamchatka ភាគខាង​កើត​ប្រទេស។

២៖ រូបភាពបាតុភូត «ច័ន្ទគ្រាសយូរបំផុត​ប្រចាំ​សតវត្សរ៍» ដែលបាន​កើតឡើង​នៅរំលងអធ្រាត​ឈានចូល​ថ្ងៃសៅរ៍នេះ។

៣៖ ភ្នាក់ងារពន្លត់​អគ្គីភ័យ​២នាក់ សុខចិត្តលះបង់​ជីវិតដើម្បីពន្លត់ភ្លើង​ឆេះព្រៃ ដែលកំពុង​រីករាលដាល​ខ្លាំងក្លា​បំផុត នៅរដ្ឋកាលីហ្វរ​ញ៉ា​ សហរដ្ឋអាមេរិក។

៤៖ ​គណបក្ស PTI របស់លោក Imran Khan ទទួលជ័យជម្នះក្នុងការបោះឆ្នោតជាតិនៅប្រទេសប៉ាគីស្ថាន។

៥៖ ចំនួនមនុស្សស្លាប់ ដោយគ្រោះមហន្តរាយភ្លើងឆេះព្រៃ នៅប្រទេសក្រិច កើនដល់​៨៨នាក់។

៦៖ អាហ្សង់ទីន កំពុងត្រៀមរៀបចំបាញ់បង្ហោះផ្កាយរណប​ទៅកាន់ទីអវកាស ដើម្បីជួយ​គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ​ផ្សេងៗ។

៧៖ តម្លៃភាគហ៊ុនរបស់ Twitter ធ្លាក់ចុះ​យ៉ាងគំហុក ខណៈក្រុមហ៊ុន​ចេញ​ប្រតិបត្តិការ​កម្ចាត់​គណនី​ក្លែងក្លាយ។