​(តេហេរ៉ង់)៖ មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់បានច្រានចោល​​ការលើកឡើង របស់​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ដែលថា លោកអាចជួបជា​មួយប្រធានាធិបតី​អ៊ីរ៉ង់​​លោក ហាសាន់ រូហានី បានគ្រប់ពេល​វេលាដោយគ្មាន​លក្ខខណ្ឌ ហើយបានចាត់ទុកថា វាគឺរឿង​ដ៏អាម៉ាស់ ខណៈសហរដ្ឋអាមេរិក​នៅតែបន្តគំរាម​ ដាក់ទណ្ឌកម្មប្រឆាំងនឹង​ទីក្រុង​តេហេរ៉ង់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃចន្ទបានអះអាងថា​ លោកអាចនឹងជួបជាមួយប្រធានាធិបតី​អ៊ីរ៉ង់លោក ហាសាន់ រូហានី បានគ្រប់ពេល​វេលាដោយគ្មានលក្ខខណ្ឌ​ទុកជាមុន។ ប៉ុន្តែ​ថ្លែងបា្រប់សារព័ត៌មាន​រដ្ឋ IRNA នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក បាហ៍រ៉ាម កាសេមី (Bahram Qasemi) បានទាត់ចោល​ការលើកឡើងនេះ។ អ្នកនាំពាក្យរូបនេះ​បានគូសបញ្ជាក់​យ៉ាងដូច្នេះ​ថា «មកទល់នឹង​ពេលនេះ មិនមានការទំនាក់ទំនង​ណាមួយតាមផ្លូវការទូត ក្នុងការរៀបចំ​ភាពចាបាច់នានា សម្រាប់​ដំណើរទស្សន​កិច្ចនោះទេ»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីមហាផ្ទៃ​អ៊ីរ៉ង់ លោក អាបឌុលរេហ្សា រ៉ាម៉ានី ហ្វាសលី (Abdolreza Rahmani Fazli) ក៏បាន​និយាយដែរថា អ៊ីរ៉ង់មិនអាច​ជឿជាក់លើ​សហរដ្ឋអាមេរិក ក្នុងនាមជាដៃគូចរចា​ឡើយ ពីព្រោះថាការដកខ្លួន​ដោយខុសច្បាប់ និងឯកតោភាគី​របស់ទីក្រុង​វ៉ាស៊ីនតោនចេញ ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៦៕