(ញូដេលី)៖ មកទល់ពេលនេះចំនួនមនុស្សបានកើនដល់ច្រើនជាង៤១០នាក់ ខណៈមនុស្សជាងមួយលាននាក់ហើយ បានជ្រកកោណនៅតាមជំរុំស្នាក់នៅបណ្តោះអាសន្ន ដើម្បីគេចពីមហន្តរាយគ្រោះជំនន់ដ៏អាក្រក់ នៅខេត្ត Kerala ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរឥណ្ឌា លំនៅឋានប្រហែល៥០,០០០ខ្នង នៅរដ្ឋ Kerala ត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែគ្រោះទឹកជំនន់ ហើយប្រជាជនកំពុងសម្រុកទៅជ្រកកោណ នៅតាមជំរុំបណ្តោះអាសន្នប្រមាណ៣,២០០កន្លែង ខណកងទ័ពឥណ្ឌារាប់ពាន់នាក់កំពុងបន្តប្រតិបត្តិការនៅទូទាំងរដ្ឋ ដើម្បីជួយសង្រ្គោះអ្នកដែលនៅជាប់តាមតំបន់ភ្នំ និងតំបន់ដាច់ស្រយាល។
គួរជម្រាបថា ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះធម្មជាតិនេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ក៏បានប្រកាសទម្លាក់កញ្ចប់ថវិកាជំនួយប្រមាណ៧៥លានដុល្លារភ្លាមៗ បន្ថែមពីលើថវិការបស់រដ្ឋាភិបាលកណ្តាលចំនួន១៥លានដុល្លារ ដើម្បីជួយដល់រដ្ឋ Kerala ផងដែរ៕