(ពិភពលោក)៖ មុនឈានដល់ព្រឹត្តិការណ៍អាណានិគមកើតឡើង គឺមានអ្នកប្រាជ្ញមួយចំនួនបានបង្កើតទ្រឹស្ដីអាណានិគមឡើង ហើយរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបទាំងនោះ ក៏បានបញ្ជាឱ្យក្រុមនាវិករបស់ខ្លួនចេញរុករកដែនដីថ្មី និងចាប់ផ្ដើមអនុវត្តនយោបាយអាណានិគមនៅទូទាំងពិភពលោកតាំងពីពេលនោះមក។

តើអ្នកដឹងទេថា នរណាជាបង្កើតទ្រឹស្ដីអាណានិគមបែបនេះ? ចង់ជ្រាបច្បាស់ សូមអានចំណេះដឹងទូទៅរបស់ Fresh News Plus ដូចតទៅ៖

លោក ម៉ុងតេស្គីយើ (Montesquieu) គឺជាទស្សនវិទូនយោបាយ ជាអ្នកប្រវត្តិវិទូ ជាអ្នកនិពន្ធប្រលោមលោកជនជាតិបារាំង និងត្រូវបានគេទទួលស្គាល់ថាជាស្ថាបនិកមួយរូបខាងសង្គមវិទ្យា និងជាបិតានៃវិទ្យាសាស្រ្តនយោបាយទៀតផង។ អ្នកប្រាជ្ញរូបនេះបានរកឃើញគំនិតមួយ ដែលគេស្គាល់ថាជាទូទៅថា ទ្រឹស្តីអាណានិគម (Colonialism Theory) ហើយការរកឃើញនេះ បាននាំឲ្យមានការចេញដំណើររកដែនដីថ្មី និងការដាក់អាណានិគមពីសំណាក់ពួកបស្ចិមប្រទេសនៅទូទាំងពិភពលោក។

ទ្រឹស្តីរបស់លោក ម៉ុង តេស្គីយើ ដ៏សំខាន់នោះ មានខ្លឹមសាថា «រដ្ឋពិតជាមានទំនាក់ទំនងរវាងអាកាសធាតុតាមតំបន់ ភូមិសាស្ត្រ និងស្ថានភាពទូទៅ ព្រមទាំងទម្រង់រដ្ឋាភិបាលដែលបានបង្កើត»។ ទ្រឹស្តីនេះត្រូវបានសរសេរនៅក្នុងស្នាដៃចម្បងរបស់គាត់ ក្រោមចំណងជើងថា «De L' Esprit Des Loix ប្រែថា ព្រលឹងនៃច្បាប់» ដែលជាស្នាដៃដ៏ល្បីល្បាញផ្តោតលើទម្រង់ ៣ ប្រភេទរបស់រដ្ឋាភិបាល គឺទម្រង់សាធារណរដ្ឋ ទម្រង់រាជានិយម និងទម្រង់ផ្តាច់ការ។

សូមជម្រាបថា លោក ម៉ុងតេស្គីយើ មានឈ្មោះពេញថា បារ៉ុង ដឺ ម៉ុងតេស្គីយើ (Baron de Montesquieu) និងមានឈ្មោះពិតថា ហ្សាលល្វី ដឺ សឺកុងដា (Charles-Louis de Secondat)។ លោកកើតនៅថ្ងៃទី១៨ ខែមករា គ្រិស្ដសករាជ ១៦៨៩ នៅតំបន់ប្រេដ នៃខេត្តជីរុន សាធាណរដ្ឋបារាំង ហើយបានទទួលមរណភាពនៅថ្ងៃទី១០ ខែកុម្ភៈ គ្រិស្ដសករាជ ១៧៥៥ ក្នុងជន្មាយុ៦៦ឆ្នាំ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោក ម៉ុងតេស្គីយើ ក៏ធ្លាប់ជាទីប្រឹក្សាសភា ថែមទាំងជាអ្នកប្រឆាំងនឹងទ្រឹស្តីរបបផ្តាច់ការម្នាក់ផងដែរ។ នៅគ្រិស្ដសករាជ ១៧២៦ គាត់លះបង់ការងារទាំងអស់ ដើម្បីយកពេលវេលាធ្វើការសញ្ជឹងគិត និទៅធ្វើការនៅក្រៅប្រទេស រួមមាន អ៉ីតាលី ហុងគ្រី ហូឡង់ និងអង់គ្លេសជាដើម៕

ភាគទី១៖ សូមចុចត្រង់នេះ

ភាគទី២៖ សូមចុចត្រង់នេះ

ភាគទី៣៖ សូមចុចត្រង់នេះ

ភាគទី៤៖ សូមចុចត្រង់នេះ

ភាគទី៥៖ សូមចុចត្រង់នេះ

ភាគទី៦៖ សូមចុចត្រង់នេះ

ភាគទី៧៖ សូមចុចត្រង់នេះ

ភាគទី៨៖ សូមចុចត្រង់នេះ

ភាគទី៩៖ សូមចុចត្រង់នេះ

ភាគទី១០៖ សូមចុចត្រង់នេះ

ភាគទី១១៖ សូមចុចត្រង់នេះ

ភាគទី១២៖ សូមចុចត្រង់នេះ 

ភាគទី១៣៖​ សូមចុចត្រង់នេះ

ភាគទី១៤៖ សូមចុចត្រង់នេះ

ភាគទី១៥៖ សូមចុចត្រង់នេះ