(ភ្នំពេញ)៖ តំបន់អឺរ៉ុប ត្រូវបានគេចាត់ទុកថាជាតំបន់ដែលប្រជាជនមានភាពសម្បូរសប្បាយច្រើនជាងតំបន់នានាជុំវិញពិភពលោក ប៉ុន្តែដោយសារបញ្ហាសង្គ្រាម នយោបាយ សេដ្ឋកិច្ច ក៏ធ្វើឱ្យប្រទេសមួយចំនួននៅមានប្រជាជនក្រីក្រដែរ។ តើប្រទេសណាខ្លះដែលក្រីក្រជាងគេនៅទ្វីបអឺរ៉ុប?

ខាងក្រោមនេះជាប្រទេសទាំង១០ដែលក្រីក្រជាងគេនៅទ្វីបអឺរ៉ុប៖

១០. ប៊ុលហ្ការី៖ ប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់ ឬ GDP per capita សម្រាប់ឆ្នាំ២០២៤ ស្មើនឹង១៧,៣២០ដុល្លារ។

៩. ស៊ែរប៊ី៖ GDP per capita សម្រាប់ឆ្នាំ២០២៤ ស្មើនឹង១២,៣៨៨ដុល្លារ។

៨. ម៉ុងតេណេហ្គ្រោ៖ GDP per capita សម្រាប់ឆ្នាំ២០២៤ ស្មើនឹង១២,២៩៧ដុល្លារ។

៧. រុស្ស៉ី៖ GDP per capita សម្រាប់ឆ្នាំ២០២៤ ស្មើនឹង១០,២៨១ដុល្លារ។

៦. ម៉ាសេដ្វានខាងជើង៖ GDP per capita សម្រាប់ឆ្នាំ២០២៤ ស្មើនឹង៩,៥២៩ដុល្លារ។

៥. បូស្នី-អ៊ែរហ្សេហ្គោវីន៖ GDP per capita សម្រាប់ឆ្នាំ២០២៤ ស្មើនឹង៩,០២៩ដុល្លារ។

៤. អាល់បានី៖ GDP per capita សម្រាប់ឆ្នាំ២០២៤ ស្មើនឹង៨,៩២៤ដុល្លារ។

៣. បេឡារុស៖ GDP per capita សម្រាប់ឆ្នាំ២០២៤ ស្មើនឹង៧,៥៥៧ដុល្លារ។

២. ម៉ុលដាវី៖ GDP per capita សម្រាប់ឆ្នាំ២០២៤ ស្មើនឹង៧,៤៨៨ដុល្លារ។

១. អ៊ុយក្រែន៖ GDP per capita សម្រាប់ឆ្នាំ២០២៤ ស្មើនឹង៥,៦៦៣ដុល្លារ។