(អាមេរិក)៖ សភាវិនិច្ឆ័យនៃទីក្រុង Philadelphia, រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានផ្ញើសារលិខិតអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោតអាណត្តិទី៦ និងប្រកាសស្វាគមន៍ដល់ដំណើររបស់សម្តេចមកកាន់ទឹកដីអាមេរិក។

លិខិតរបស់លោក JAMES M DeLEON ចៅក្រមនៃសភាវិនិច្ឆ័យនៃទីក្រុង Philadelphia, ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ស្វាគមន៍ដំណើរ មកដល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ខ្ញុំសូមអបអរសាទរ​ដល់ការជាប់ឆ្នោត​ជានាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​សាជាថ្មីរបស់សម្តេច នៅក្នុងការបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ​កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ការខិតខំប្រឹងប្រែង​របស់សម្តេច​នៅក្នុងយុទ្ធនាការ​ឃោសនា បោះឆ្នោត គឺជាលទ្ធផលបានមក​ពីការសម្រេចចិត្តដោយផ្ទាល់ដៃរបស់​ប្រជាជនកម្ពុជា និងផ្ដល់ជូន​សម្តេចនូវភាពជាអ្នកដឹកនាំក្នុង​ការរំដោះ ប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ប៉ុលពត»

ខាងក្រោមខ្លឹមសារនៃលិខិត (បកប្រែក្រៅផ្លូវការ)

ចៅក្រមនៃសភាវិនិច្ឆ័យនៃទីក្រុង Philadelphia, រដ្ឋ Pennsylvania, ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨

ស្វាគមន៍ដំណើរមកដល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សម្តេចនាយករដ្ឋមន្ត្រីជាទីគោរព៖

ខ្ញុំសូមអបអរសាទរ​ដល់ការជាប់ឆ្នោត​ជានាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​សាជាថ្មីរបស់សម្តេច នៅក្នុងការបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ​កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ការខិតខំប្រឹងប្រែង​របស់សម្តេច​នៅក្នុងយុទ្ធនាការ​ឃោសនា បោះឆ្នោត គឺជាលទ្ធផលបានមក​ពីការសម្រេចចិត្តដោយផ្ទាល់ដៃរបស់​ប្រជាជនកម្ពុជា និងផ្ដល់ជូន​សម្តេចនូវភាពជាអ្នកដឹកនាំក្នុង​ការរំដោះ ប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ប៉ុលពត។

បន្ថែមពីលើនេះ សម្តេចបានផ្ដល់​ភាពជាមេដឹកនាំដល់​សហគមន៍ខ្មែរ-អាមេរិកកាំង ព្រមទាំងកិច្ច​ខិតខំប្រឹងប្រែង​របស់សម្តេចក្នុង ការលើកកម្ពស់​យុត្តិធម៌សង្គម សេ្ថរភាព​សេដ្ឋកិច្ច សេចក្ដីថ្លៃថ្នូររបស់​មនុស្ស ឯកភាពក្នុងនាម​ជាគ្រួសារតែមួយ កិច្ច​សម្របសម្រួល នៃអង្គការ​មនុស្សធម៌ បុគ្គល និងគ្រួសារ ដើម្បីបង្កើតអនាគតរុងរឿង​បន្ថែម​ទៀត ដល់ប្រជាជនខ្មែរ-អាមេរិក​ទាំងអស់។

ក្នុងនាមជា​ចៅក្រម នៃតុលាការ​ទីក្រុង Philadelphia ជាតុលាការ​ដ៏ចំណាស់​មួយក្នុងរដ្ឋ Pennsylvania ដែលបានធ្វើប្រតិបត្តិការ​ចាប់តាំងពីឆ្នាំ១៦៨២ មក ខ្ញុំសូមស្វាមគមន៍​ដំណើរមកកាន់​សហរដ្ឋអាមេរិករបស់​សម្តេច។

ពីខ្ញុំ, ចៅក្រម JAMES M DeLEON