(ភ្នំពេញ)៖ លោក ស៊ីរីល ម៉ាតាមេឡា រ៉ាម៉ាផូសា ប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកខាងត្បូង បានផ្ញើសារលិខិតអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលឈ្នះក្នុងការបោះឆ្នោត ហើយបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីិកម្ពុជា សម្រាប់អាណត្តិថ្មី។ នេះបើតាមលិខិតអបអរសាទរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកខាងត្បូង បានបញ្ជាក់ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ថា សាធារណរដ្ឋអាហ្រ្វិកខាងត្បូង វាយតម្លៃខ្ពស់ភាពជាដៃគូជាមួយកម្ពុជា និងនៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ដំណើរការលើកកម្ពស់ការទទួលបានការអប់រំ ដែលមានគុណភាព និងជំនាញបច្ចេកទេសសម្រាប់យុវជន នៅក្នុងប្រទេសដ៏ស្រស់ស្អាតរបស់សម្តេច៕

ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់ប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកខាងត្បូង៖