(ភ្នំពេញ)៖ លោក អាន់ដ្រេ បាប៊ីស នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក បានផ្ញើសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលឈ្នះក្នុងការបោះឆ្នោត ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី។

លិខិតរបស់ លោកនាយករដ្ឋមន្រ្តីឆែក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្ញើជូននូវការអបអរសាទរដ៏ស្មោះស័្មគ្ររបស់ខ្ញុំ ជូនចំពោះសម្តេចដែលបានជាប់ឆ្នោតជាថ្មីម្តងទៀត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមបញ្ជាក់ឡើងវិញពីសេចក្តីរីករាយរបស់ខ្ញុំ ចំពោះទំនាក់ទំនងមិត្តភាពដែលចងភ្ជាប់ប្រទេសយើងទាំងពីរ។

ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក ខ្ញុំនឹងយកចិត្តទុកដាក់ឲ្យបានដិតដល់ចំពោះការវិវឌ្ឍដ៏ជោគជ័យនៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក និងការពង្រឹងចំណងទាក់ទងរបស់ប្រជាជនយើង។
ខ្ញុំរង់ចាំធ្វើការងារជាមួយសម្តេចក្នុងពេលអនាគត»៕

ខាងក្រោមនេះជាសារលិខិតរបស់លោក អាន់ដ្រេ បាប៊ីស នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក៖