(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ សម្រេចពន្យារពេលការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។
តាមផែនការការប្រកាសបង់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៨នេះ ត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ ប៉ុន្ដែពេលនេះ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេល១ខែទៀតគឺ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖