(ពិភពលោក)៖ មេដឹកនាំជាច្រើនរូប ត្រូវបានចារឈ្មោះក្នុងប្រវត្តិសាស្ត្រដោយសារហេតុផលខុសដាច់ដោយឡែកពីគ្នា ក្នុងនោះអាចជា ការកសាងស្នាដៃសម្រាប់ជាតិ ការពលីជីវិត ការបង្កើតសមិទ្ធផល ការធ្វើកំណែទម្រង់ ឬការកាន់អំណាចបានយូរអង្វែងជាដើម។ ដោយឡែកខាងក្រោមនេះជាបញ្ជីឈ្មោះមេដឹកនាំទាំង១០ ដែលបានប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រថ្មីចុងក្រោយរបស់ពិភពលោក នេះបើយោងតាមសារព័ត៌មានបរទេស integritas360.org ដែលចេញផ្សាយតាមលេខរៀងដូចខាងក្រោម៖
១០៖ លោក Arnoldo Aleman ប្រធានាធិបតី នីហ្ការ៉ាគ័រ កាន់អំណាចរយៈពេល៥ឆ្នាំ បានបន្លំទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិក។
៩៖ លោក Pavlo Lazarenko នាយករដ្ឋមន្ត្រីនៃប្រទេស អ៊ុយក្រែន កាន់អំណាចរយៈពេល១ឆ្នាំ បានបន្លំទឹកប្រាក់ចំនួន១១៤លានដុល្លារអាមេរិក។
៨៖ លោក Alberto Fujimori ប្រធានាធិបតីនៃប្រទេស ប៉េរ៉ូ កាន់អំណាចរយៈពេល១០ឆ្នាំ បានបន្លំទឹកប្រាក់ចំនួន៦០០លានដុល្លារអាមេរិក។
៧៖ លោកJean-Claude Duvalierប្រធានាធិបតីនៃប្រទេស ហៃទី កាន់អំណាចរយៈពេល១៥ឆ្នាំ បានបន្លំទឹកប្រាក់ចំនួនចន្លោះពី ៣០០ ទៅ៨០០លានដុល្លារអាមេរិក។
៦៖ លោក Slodbodan Milosevic ប្រធានធិបតីប្រទេស ស៊ែប៊ី/យូហ្គោស្លារី កាន់អំណាចរយៈពេល ១១ឆ្នាំ បានបន្លំទឹកប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក។
៥៖ លោក Zine Al-Abidine Ben Ali ប្រធានាធិបតីប្រទេស ទុយនេស៊ី កាន់អំណាចរយៈពេល២៣ឆ្នាំ បានបន្លំទឹកប្រាក់ចំនួនចន្លោះពី១ទៅ២.៦ពាន់លានដុល្លារអាមេរិក។
៤៖ លោក Sani Abacha ប្រធានាធិបតីប្រទេស នីហ្សេរីយ៉ា កាន់អំណាចរយៈពេល៥ ឆ្នាំ បានបន្លំទឹកប្រាក់ចំនួនចន្លោះពី២ទៅ៥ពាន់លានដុល្លារអាមេរិក។
៣៖ លោក Mobutu Sese Seko ប្រធានាធិបតីប្រទេស Zaire (បច្ចុប្បន្នឈ្មោះ សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ) កាន់អំណាចរយៈពេល ៣២ឆ្នាំ បានបន្លំទឹកប្រាក់ចំនួនចន្លោះពី៤ ទៅ៥ពាន់លានដុល្លារអាមេរិក។
២៖ លោក Ferdinand Marcosប្រធានាធិបតីប្រទេស ហ្វីលីពីន កាន់អំណាចរយៈពេល២១ ឆ្នាំ បានបន្លំទឹកប្រាក់ចំនួនចន្លោះពី ៥ទៅ១០ពាន់លានដុល្លារអាមេរិក។
១៖ លោក Mohamed Suharto ប្រធានាធិបតីប្រទេស ឥណ្ឌូណេស៊ី កាន់អំណាចរយៈពេល៣១ឆ្នាំ បានបន្លំទឹកប្រាក់ចំនួនចន្លោះពី១៥ទៅ៣៥ពាន់លានដុល្លារអាមេរិក៕