(ភ្នំពេញ)៖ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រកាន់តែច្រើនទៅៗហើយ បានបង្ហាញឆន្ទៈថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការស្កាត់ទៅជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងប្រុចសែល នៃប្រទេសប៊ែលហ្សិក បើទោះបីជាក្រុមប្រឆាំងក្រៅស្រុក ខិតខំរារាំងពួកគាត់មិនឱ្យទៅជួបសម្ដេចតេជោយ៉ាងណាក៏ដោយ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋនៅឯនាយសមុទ្រ ក៏បានចំអកឱ្យក្រុមប្រឆាំងបរាជ័យនោះដែរថា «បរាជ័យ ព្រោះអឺរ៉ុបគាំទ្រសម្តេចខ្លាំងលើសពីការស្មាន»។