(ភ្នំពេញ)៖ កម្មការិនីរោងចក្រចំនួន២នាក់ មានសំណាងបានឈ្នះរង្វាន់ធំ ពីភេសជ្ជៈខារ៉ាបាវនូវចំនួនទឹកប្រាក់៧០លានរៀល បន្ទាប់ពីចូលលុយគ្នាទិញទទួលទានកាលពីដើមសប្ដាហ៍កន្លងទៅនេះ។

សម្រាបអ្នក់ដែលមានសំណាងទី១៖ ឈ្មោះ អូន សំអន អាយុ២២ឆ្នាំ ហើយអ្នកទី២៖ ឈ្មោះ ជា ចាន់ភា អាយុ២២ឆ្នាំ និងមានស្រុកកំណើតនៅខេត្តកំពង់ធំដូចគ្នា ខណៈដែលបច្ចុប្បន្ននេះ កំពុងបម្រើការងាររោងចក្រ និងស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្លែងប្រាប់ក្រុមការងារ និងអ្នកសារព័ត៌មាន ដែលចុះប្រគល់រង្វាន់ដល់់បន្ទប់ស្នាក់នៅផ្ទាល់តែម្ដងនោះ កញ្ញា ជា ចាន់ភា បានរៀបរាប់ឲ្យដឹងថា ដោយសារតែគ្រួសារមានជីវភាពខ្វះខាតដូចគ្នា អ្នកទាំងពីរបានចេញពីភូមិស្រុក មកធ្វើការងារជាកម្មការិនីរោងចក្រ ហើយឆ្លៀតរៀនជំនាញជាងអ៊ុតសក់ជាមួយគ្នា។

ដោយឡែក កាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាកពីការងារ អ្នកទាំងពីរបានចូលលុយគ្នាទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវមួយកំប៉ុងទទួល ក៏ស្រាប់តែឃើញមានរង្វាន់៧០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ អ្នកទាំងពីរពិតជារីករាយ និងរំភើប ព្រោះធ្លាប់តែឃើញគេឡើងទទួលរង្វាន់នៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែពេលនេះរង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានធ្លាក់មកលើខ្លួនដូចគេដែរ។

កញ្ញាបានបញ្ជាក់ថា បន្ទាប់ពីទទួលបានលុយរង្វាន់យ៉ាងសន្ធឹកសន្ធាប់នេះ កញ្ញានឹងយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារនៅឯស្រុកកំណើត និងបង្កើតហាងអ៊ុតសក់សម្រាប់ជាមុខរបរទៅថ្ងៃអនាគត។ ជាមួយគ្នានេះ កញ្ញាក៏បាន ថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ ហើយក៏សូមអំពាវនាវដល់មហាជនទូទៅ សូមគាំទ្រភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវទាំងអស់គ្នា ដើម្បីមានឱកាសទទួល សំណាងដូចជាកញ្ញាផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់រហូតដល់៧០លានរៀល ចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream ១២៥ ចំនួន៥០រង្វាន់, ទូរស័ព្ទដៃ iPhone ចំនួន៥០រង្វាន់ រួមជាមួយ​ការ​ផ្តល់​​ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ។

អ្នកទទួលទានអាចមានសំណាង បានឈ្នះរង្វាន់ធំ៧០លានរៀល, អ្នកលក់ឲ្យគេត្រូវរង្វាន់ធំ នឹងមានសំណាងបានទទួលរង្វាន់៧លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេ នៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន៧០ម៉ឺនរៀល។ សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅ​​​សម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ​៕