(ភ្នំពេញ)៖ គណៈកម្មការផលិតទូក «ង» ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីលទ្ធផលនៃពិធីបំបែកកំណត់ត្រាឯតទគ្គកម្មទូក «ង» វែងជាងគេលើពិភពលោក ដែលបានប្រព្រឹត្តទៅ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង។

​ជាមោទនភាពថ្មីមួយទៀតហើយ សម្រាប់ជាតិ និងប្រជាជនរបស់កម្ពុជា​ ដោយទូក «ង» វែងជាងគេដែលផលិតដោយកូនខ្មែរ ដែលមានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការ​ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨​។

ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី និងមានការចូលរួមពី លោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត៕

សូមអានខ្លឹមសារលម្អិតនៃសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោមនេះ៖