(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ឡុង វិសាលោ ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ដោយដាក់ជំនួសលោក អ៊ូក សោភ័ណ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ឡុង វិសាលោ ជារដ្ឋមន្រ្តីប្រតិភូនាយករដ្ឋមន្រ្តី។ មន្រ្តីក្រសួងការបរទេសជាន់ខ្ពស់ បានឲ្យដឹងថា លោក វិសាលោ ត្រូវទទួលបន្ទុកការងារព្រំដែន ក្នុងមុខតួនាទីថ្មីនេះ៕
សូមអានខ្លឹមសារលំអិត នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខាងក្រោមនេះ៖