(ភ្នំពេញ)៖ បក្សប្រហារក្រោមរូបភាពសន្និបាតពិភពលោក នៃសាខាគណបក្សសង្គ្រោះជាតិ រៀបចំដោយក្រុមសមាជិកនៃចលនាឧទ្ទាមសង្គ្រោះជាតិ ដឹកនាំដោយ សម រង្ស៊ី នៅលើទឹកដីសហរដ្ឋអាមេរិក នឹងចាប់ផ្តើមនៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខ។ ជាបក្សប្រហារក្រោមរូបភាពសង្គ្រោះខ្មោចបក្សសង្គ្រោះជាតិ ឱ្យរស់ឡើងវិញត្រូវបាន សម រង្ស៊ី ប្រើប្រាស់ក្រុមអ្នកស្មោះត្រង់នឹងខ្លួនក្នុងចលនាឧទ្ទាមខុសច្បាប់ដើម្បីទាញយកមកវិញអំណាចគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិ និងសិទ្ធិអំណាចផ្សេងទៀតដែលខ្លួនធ្លាប់មានក្នុងដៃ។ តើក្រុម កឹម សុខា និយមដែលបច្ចុប្បន្នកំពុងចេញជំទាស់ និងទប់ទល់នឹងផែនការទុច្ចរិតរបស់សម រង្ស៊ី ដើម្បី ដណ្តើមយកបក្សវិញនេះបានជោគជ័យទេខណៈសមរង្ស៊ី បាននិងកំពុងតែរៀបចំផែនការការពារបក្សប្រហារ របស់ខ្លួនដោយប្រើយុទ្ធវិធីបែបអសីលធម៌ និងលេសសព្វបែបយ៉ាងដើម្បីបញ្ចប់ជីវិតនយោបាយរបស់ កឹម សុខា តាមរយៈការយកជីវិតនិងសេរីភាពរបស់ កឹម សុខា មកធ្វើជាល្បែងភ្នាល់លេងសើច ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកុហកថា ជាយុទ្ធសាស្ត្រដើម្បីជួយកឹម សុខា និងប្រើយុទ្ធវិធីឡើងគ្រប់គ្រងខ្មោចបក្សដោយខុសច្បាប់ក្រោមលេសថា ដើម្បីការពារបក្ស និងធ្វើឱ្យបក្សរស់ឡើងវិញ។
សម រង្ស៊ី បាន ព្យាយាមឆ្លើយឆ្លងនយោបាយជាមួយលោកនាយករដ្ឋមន្ត្រី ដើម្បីលើតម្កើងតម្លៃនយោបាយរបស់ខ្លួនឡើង វិញនិងធ្វើឱ្យសកម្មជនអ្នកគាំទ្រខ្មោចបក្សសង្គ្រោះជាតិថា មានតែខ្លួនប៉ុណ្ណោះដែលមានទម្ងន់នយោបាយ អាចប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន។ តែតាមពិតគេដឹងច្បាស់ថា សម រង្ស៊ី គ្រាន់ តែជាទណ្ឌិតរត់ចោលគុក និងអ្នកនយោបាយអង្ករកំប៉ុង ហើយលោកនាយករដ្ឋមន្ត្រី នឹងមិនប្រឡាក់សម្តីជា មួយពូជជនក្បត់ជាតិដូច សម រង្ស៊ី នេះទេ ទោះបីជាសម រង្ស៊ី ខំព្យាយាមយ៉ាងណាក៏ដោយ។
នៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខ នៅរដ្ឋចចជៀ សហរដ្ឋអាមេរិក ដែលក្រុមចលនាសង្គ្រោះជាតិនៅតាមបណ្តាប្រទេសនានានៅលើពិភពលោកបន្លំខ្លួនជា ធ្វើជាតំណាងសាខាគណបក្សសង្គ្រោះជាតិនឹងរៀបចំពិធីបង្គ្រប់កិច្ចមួយដើម្បីលើកទណ្ឌិត សម រង្ស៊ី ឱ្យឡើងធ្វើជាប្រធានខ្មោចបក្សសង្គ្រោះជាតិជាផ្លូវការ ហើយពេលនោះ កឹម សុខា ដែលគេលើកតម្កើងថា ជាប្រធានបក្សស្របច្បាប់ទោះបីជាបក្សសង្គ្រោះជាតិត្រូវបានរំលាយនិងបែកបាក់ខ្ទេចខ្ទីហើយក៏ដោយ នឹងទៅក្លាយជាលោកប្រធានដ៏គ្មានតម្លៃម្នាក់។ កឹម សុខា នឹងត្រូវសម្រាកទៅតាមយុទ្ធសាស្ត្ររបស់ សម រង្ស៊ី និងគូកនក្បត់បក្សរបស់ខ្លួនដែលបានគូសវាសទុក ដោយលើកឡើងថា បើបន្តទុកឱ្យ កឹម សុខា មានឈ្មោះជាប្រធាន គឺគ្មានប្រយោជន៍ឡើយ និងមិនអាចធ្វើអ្វីកើតទេ សូម្បីជួយប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញក៏មិនកើតដែរ ព្រោះកឹម សុខា ត្រូវបានឃុំខ្លួនស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ រង់ចាំការជំនុំជម្រះក្តីពីបទសន្ទិដ្ឋិភាពជាមួយបរទេស (ឃុបឃិតជាមួយបរទេស) ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈផែនការបដិវត្តន៍ពណ៌ ប៉ុនប៉ងឡើងដឹកនាំអំណាចតាមបែបមិនប្រជាធិបតេយ្យ។
សម រង្ស៊ី ត្រូវបានគេដឹងថាបានសម្រេចចិត្តបោះបង់ចោលចលនាសង្គ្រោះជាតិដែលខ្លួនបានបង្កើត ហើយងាកមកចាប់យកខ្មោចគណបក្សសង្គ្រោះជាតិ ប្រើប្រាស់សម្រាប់ការបន្តអាជីពនយោបាយរត់ចោលស្រុករបស់ខ្លួនទៅដោយសារតែ៖
ទី១៖ ចលនាសង្គ្រោះជាតិដែល សម រង្ស៊ី អះអាងថា គឺជាសំប៉ានជួយទាញសំពៅខ្មោចគណបក្សសង្គ្រោះជាតិឱ្យបានឡើងគោលរស់ឡើងវិញនោះ បានស្លាប់ទៅវិញក្រោយការបង្កើតឡើងនៅដើមឆ្នាំ ២០១៨ នេះ ដោយសារតែគ្មានការចូលរួមពីកម្លាំងគាំទ្ររបស់ កឹម សុខា កឹម មនោវិទ្យា។ ចលនានេះមិនត្រូវបានទទួលស្គាល់ដោយសកម្មជនគាំទ្ររបស់ខ្លួនឡើយព្រោះពួកគេដឹងថា សម រង្ស៊ី បង្កើតចលនានេះឡើង គ្រាន់តែដើម្បីដណ្តើមយកអំណាចគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិមកវិញតែប៉ុណ្ណោះ ព្រោះសម រង្ស៊ីអស់ជំនឿទៅលើ កឹម សុខា ដែលធ្វើឱ្យគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយព្រោះទង្វើក្បត់ជាតិរបស់ខ្លួន។ ក្រោយពេលដែលដឹង កឹម សុខា ទទួលបានការជួយជ្រោមជ្រែងពីមេបក្សទេវតា ឡើងធ្វើជាមេបក្សប្រឆាំង សម រង្ស៊ី ដែលត្រូវមន្ត្រីស្និទ្ធនឹងខ្លួនបំភ័យឡើងភ័យបែកប្រមាត់លើច្បាប់ស្តីពីគណបក្សនយោបាយ ដែលធ្វើវិសោធនកម្មថ្មី និងលាលែងចេញពីប្រធាន និងសមាជិកបក្សសង្គ្រោះជាតិនោះ សម រង្ស៊ី បានបន់ឱ្យមាន ការរំលាយគណបក្សសង្គ្រោះជាតិឱ្យបានរហ័ស និងចុងក្រោយនេះបាននិងកំពុងតែរុញឱ្យ កឹម សុខា ជាប់គុក កាន់តែយូរថែមទៀត ដើម្បីខ្លួនអាចមានឱកាសចូលមកគ្រប់គ្រងបក្សនេះវិញ។
ទី២៖ នៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដូចបំណងរបស់ខ្លួន សម រង្ស៊ី គិតថាជាឱកាសមាសមួយរបស់ខ្លួន ដើម្បីដណ្តើមតំណែងជាប្រធានកម្លាំងនយោបាយប្រឆាំងមកវិញ តាមរយៈការបង្កើតចលនាសង្គ្រោះជាតិមកជំនួស និងរំពឹងថា អាចប្រមែរប្រមូលកម្លាំងនយោបាយដែលបែកបាក់ឱ្យមក ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ ប៉ុន្តែក្តីរំពឹងនេះត្រូវបានរលាយនៅពេលដែលអន្តរជាតិមិនបានទទួល ស្គាល់ចលនាឧទ្ទាមខុសច្បាប់របស់ សម រង្ស៊ី ហើយនៅតែបន្តទទួលស្គាល់ខ្មោចបក្សសង្គ្រោះជាតិ កឹម សុខា ថាស្របច្បាប់ ហើយទទួលស្គាល់ កឹម មនោវិទ្យា ថាជាតំណាងស្របច្បាប់របស់ខ្មោចបក្សសង្គ្រោះជាតិ។ សកម្មភាពដែល សម រង្ស៊ី ធ្វើនៅក្នុងនាមចលនាសង្គ្រោះជាតិមិនត្រូវបានគេទទួលស្គាល់ឡើយ ហើយធ្វើឱ្យអន្តរជាតិខ្លាចរអារព្រោះពួកគេដឹងថាអ្វីដែល សម រង្ស៊ី ធ្វើគឺខុសច្បាប់។ ខុសច្បាប់ទី១ ព្រោះសម រង្ស៊ី បង្កើតច លនានយោបាយឧទ្ទាមមួយដែលមានចេតនាចង់ផ្តួលរំលំរបបដឹកនាំស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ ធ្វើន យោបាយប្រជោបាយនិយម និងប្រជាភិថុត និងខុសច្បាប់ទី២ ព្រោះការបង្កើតចលនាសង្គ្រោះជាតិរបស់សម រង្ស៊ី គឺជាការធ្វើបក្សប្រហារ។
ទី៣៖ នៅក្នុងយុទ្ធនាការការទូតកៀងគរអន្តរជាតិឱ្យដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចមក លើកម្ពុជាធ្វើចលនាដោយក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុក គឺបរទេសមួយចំនួននិយាយតែឈ្មោះគណបក្សសង្គ្រោះជាតិ និងកឹម សុខា តែប៉ុណ្ណោះ មិនមាននិយាយឈ្មោះ សម រង្ស៊ី ឡើយ។ ការណ៍នេះបាន ធ្វើឱ្យ សម រង្ស៊ី កាន់តែឯកោនិងកាន់តែត្រូវបានគេផាត់ចេញពីឆាកនយោបាយ។ សម រង្ស៊ីបានដឹងខ្លួនដូចខ្មោចស្លាប់ ៧ ថ្ងៃថាខ្លួនអស់តម្លៃសម្រាប់ល្បែងនយោបាយរបស់បស្ទឹមប្រទេសមួយចំនួន។ ពីមុន សម រង្ស៊ី គឺជាអាយ៉ងនយោបាយដ៏មានតម្លៃ ប៉ុន្តែដោយសារតែគោលជំហរក្រឡិចក្រឡុច និងធ្វើនយោបាយអំពិល
អំពែក សម រង្ស៊ី បានបាត់តម្លៃក្នុងនាមជាអ្នកនយោបាយ បាត់តម្លៃក្នុងនាមជាកញ្ជះបរទេសនិងអស់តម្លៃសម្រាប់ជា រូបភាពនយោបាយ។
បច្ចុប្បន្ននេះ សម រង្ស៊ី មានតម្លៃខ្លាំងសម្រាប់ការអនុវត្តច្បាប់ ព្រោះបានបំពានច្បាប់ និង ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ។ ដោយសារតែខ្លួនត្រូវបានចៅហ្វាយនាយរបស់ខ្លួនបំភ្លេចចោល និងស្ទើរតែភ្លេចមុខក្នុងចំណោមអ្នកគាំទ្រខ្លួននោះ សម រង្ស៊ី ត្រូវខ្នះខ្នែងនៅនាទីចុងក្រោយនៃជី វិតនយោបាយរបស់ខ្លួនដើម្បីស្វែងរកទីតាំងឈរជើង។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ត្រូវធ្វើមុខក្រាស ដើរត្រាចចរតាមប្រទេសនានា ដើម្បីស្វែងរកជួបក្រុមអ្នកនយោបាយ តំណាងរាស្ត្រ ឬក៏ព្រឹទ្ធសមាជិកបក្ស ប្រឆាំងដែលស្ថិតនៅក្នុងក្រុមបណ្តាញគណបក្សប្រឆាំងជាមួយគ្នា និងជួបប្រជុំថតរូបបង្អួតអ្នកគាំទ្រខ្លួនថា ប្រទេសនេះ ឬក៏ប្រទេសនោះបានគាំទ្រខ្លួន។ តាមពិតគឺគ្រាន់តែ ជាអ្នកនយោបាយប្រឆាំងនៃប្រទេសនោះមួយក្តាប់តូចប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីគោលជំហរនិងនយោបាយ របស់ប្រទេសនោះឡើយ។
តាមពិតគឺគ្មាន អ្វីសម្រេចជាដុំកំភួនឡើយក្រៅពីការធ្វើប្រជាភិថុតិ និងសង្គ្រាមចិត្តសាស្ត្រ។ យូរនិងឆាប់ ពលរដ្ឋខ្មែរបានដឹងច្បាស់ថា ក្រុមអ្នកនយោបាយរត់ចោលស្រុកធ្វើកាន់តែចាញ់ពេលវេលា និងគ្មានបានទទួលលទ្ធផលអ្វីឡើយ។ ប៉ុន្តែក្រុម កឹម សុខា ឯណេះវិញទេដែលទទួលបានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ព្រោះ កឹម សុខា និង កូនស្រី កឹម មនោវិទ្យា នៅតែជាអាយ៉ងដ៏មានតម្លៃ ព្រោះបានឈរជាប់ជាមួយនឹងខ្មោចបក្សសង្គ្រោះជាតិ ហើយកឹម សុខា រងគ្រោះរហូតដល់ជាប់គុកក៏ដោយសារតែផែនការបំផ្លាញកម្ពុជារបស់ពួកគេ។ ដូច្នេះរវាង សម រង្ស៊ី និងកឹម សុខា គឺកឹម សុខា នៅតែជាកូនអុកនយោបាយមានតម្លៃដដែល។
ដោយមើលឃើញពីការមិនអើពើរបស់បរទេសមួយចំនួនចំពោះខ្លួន និងកាន់តែមានអារម្មណ៍ឯកោទៅៗ ដូច្នេះហើយបានជា សម រង្ស៊ី ចាប់ផ្តើមប្រវេប្រវ៉ារកការគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិឡើងវិញ និងផ្សាភ្ជាប់ខ្លួននឹងការទាមទាររបស់បរទេសមួយចំនួនវិញដើម្បីខ្លួនអាចមានឱកាសទទួលបាននូវការលើកលែងទោស ក្នុងករណីមានដំណោះស្រាយនយោបាយដែលខ្លួនយល់សប្តិជាយូរមកហើយនោះ។ ដើម្បីឆ្ពោះទៅរកការក្តោបក្តាប់គ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិ នាពេលខាងមុខជាផ្លូវការ សម រង្ស៊ី បានចាប់ផ្តើមប្រើប្រាស់ឈ្មោះ «គណបក្សសង្គ្រោះជាតិ» ពេញមាត់ និងនិយាយពេញៗមាត់ថាខ្លួនតំណាងឱ្យផលប្រយោជន៍នៃខ្មោចបក្សសង្គ្រោះជាតិ។ ប៉ុន្តែទោះបីជា សម រង្ស៊ី បោះបង់ចោលចលនាសង្គ្រោះជាតិ និងងាកមកចាប់យកខ្មោចបក្សសង្គ្រោះជាតិនៅពេលនេះ ក៏អ្វីៗបានហួសពេល និងអកហ្សឺនយោបាយបាត់អស់ទៅហើយ។ អកហ្សឺនយោបាយរបស់សម រង្ស៊ី នៅពេលនេះគឺ៖
ក) សម រង្ស៊ី នឹងគ្មានវាសនាទទួលបានការលើកលែងទោសចំពោះបទល្មើសរបស់ខ្លួនទៀតឡើយ ព្រោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលមានសិទ្ធិបង្គុំទូលថ្វាយស្នើសុំព្រះមហាក្សត្រខ្មែរលើក លែងទោសដល់ទណ្ឌិតនោះ បានសន្យារួចហើយថានឹងមិនចុះហត្ថលេខាស្នើសុំឱ្យមានការលើកលែងទោស ចំពោះទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិតពីឪដល់កូននេះទេ។ សម្តេចសន្យាជាឱឡារិកថានឹងកាត់ដៃស្តាំសម្តេចចោល ប្រសិនបើចុះហត្ថលេខាលើកលើងទោសឱ្យទណ្ឌិត សម រង្ស៊ី ជាលើកទី៣។
ខ) តម្លៃនយោបាយ សម រង្ស៊ី បានចប់ទាំងស្រុងក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨ ព្រោះសម រង្ស៊ី ចាញ់ទាំងយុទ្ធសាស្ត្រនយោបាយ ដែលញុះញង់ពលរដ្ឋកុំទៅបោះឆ្នោត និងចាញ់ទាំងការធ្វើប្រជាមតិព្រោះពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួន ៨៣,២% ដែលបានទៅបោះឆ្នោត ហើយក្នុង នោះប្រមាណ ៧៧% បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី។
គ) សម រង្ស៊ី ទោះខំធ្វើបក្សប្រហារនៅដើមខែធ្នូខាងមុខ ក៏មិនអាចជួយសង្គ្រោះជីវិតនយោបាយដ៏ អាប់រស្មីរបស់ខ្លួនបានឡើយ ទោះបីជាខំប្រឹងទម្លាក់ចោលចលនាឧទ្ទាមខុសច្បាប់ មកចាប់យកខ្មោចបក្សស ង្គ្រោះជាតិវិញក៏ដោយ។ អស់ទាំងបក្ស បាត់ទាំងកម្លាំងគាំទ្រ សូម្បីតែកម្លាំងធ្វើបាតុកម្មក៏ប្រមូលមិនបាន។ ខ្មោចដែលស្លាប់ហើយ មិនអាចរស់ឡើងវិញបានទេ។ សម រង្ស៊ី អាចបំពេញចិត្តខ្លួនឯងដណ្តើមយកឈ្មោះ ខ្មោចបក្សមកគ្រប់គ្រង ប៉ុន្តែគេជឿថា សម រង្ស៊ី បានត្រឹមតែគ្រប់គ្រងក្រុមចលនាសង្គ្រោះជាតិខ្លួនមួយដំបរស្វាប៉ុណ្ណោះ មិនអាចទាញយកកម្លាំងស្មោះនឹង កឹម សុខា បានឡើយ។ នៅពេលនេះជីវិតនយោបាយ សម រង្ស៊ី ពិតជាចប់មែនទែន!!
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨