(ភ្នំពេញ)៖ នៅព្រលប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា សភាតំបន់អាស៊ី ចាប់ផ្តើមចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២ និងមហាសន្និបាតតំបន់អាស៊ី (APA) លើកទី១១ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះនឹងលើកយកប្រធានបទស្តីពី «ការជំរុញឲ្យមានការរីកចម្រើនសេដ្ឋកិច្ច នៅតំបន់អាស៊ី»។ មហាសន្និបាតនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេស ដែលជាសមាជិកសភាតំបន់អាស៊ី ៤២ ប្រទេស គណៈប្រតិភូបណ្តាប្រទេសអ្នកសង្កេតការណ៍ ចំនួន១៦ប្រទេស និងអង្កការដៃគូរសភាតំបន់អាស៊ី ចំនួន១០ ។
សភាតំបន់អាស៊ី (Asian Parliamentary Assembly) បានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយបានប្តូរឈ្មីមកពីសមាគមន៍សភាអាស៊ីដើម្បីសន្តិភាព (The Association of Asian Parliaments for Peace) ដែលហៅកាត់ថា AAPP បានបង្កើតឡើងតាំងីឆ្នាំ១៩៩៩មក ។ សភា កម្ពុជា ជាប្រទេសស្ថាបនិក AAPP មួយដែរ។ បន្តរបេសកម្មពី AAPP, APPA មានបេសកម្មភាព និងគោលបំណងជំរុញនូវសុខសន្តិភាព និងសមាជហរណកម្មសម្រាប់តំបន់ អាស៊ីទាំងមូលតាមយន្តការសភា។
សូមជម្រាបថា សភានៃព្រះរាណាចក្រកម្ពុជា ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសភាតំបន់អាស៊ីចំនួន២ ឆ្នាំជាប់គ្នា គឺមហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ ក្នុងឆ្នាំ២០១៥ និងលើកទី៩ ក្នុងឆ្នាំ២០១៦។
នៅក្នុងឱកាសនោះ គណៈប្រតិភូសភាកម្ពុជា នឹងចូលជូបសម្តែងការគួរសម ជាមួយប្រធានរដ្ឋសភាតួកគីថ្មីហើយនឹងចូល សម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភប៉ាគីស្ថាន ដែលនឹងត្រូវធ្វើជាប្រធាន APA បន្តពីតួក គីផងដែរ៕