(ភ្នំពេញ)៖ ស្ថានភាពនយោយរបស់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដែលកាន់តែបែកបាក់ខ្លាំងឡើងៗដោយម្ខាងលោក សម រង្ស៊ី និងម្ខាងលោក កឹម សុខា ដោយប្រកាសប្រឆាំងគ្នាទៅវិញទៅមក ទាំងនៅលើបណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គម នាពេលថ្មីៗនេះ, ជុំវិញបញ្ហានេះលោក គង់ គាំ ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៊ី បានផ្តល់កិច្ចសម្ភាសពិសេសមួយដោយបានថ្លែងអបអរ និងស្វាគមន៍ចំពោះការលើកលែងបម្រាមសិទ្ធិធ្វើនយោបាយ ដែលធ្វើឲ្យអ្នកនយោបាយកាន់តែមានលំហសម្តែងមតិ។

នៅក្នុងកិច្ចសម្ភាសលោក គង់ គាំ បានបញ្ជាក់ដែរថា ការដែលលោក សម រង្ស៊ី ហាមមិនឲ្យអតីតមន្រ្តីជាន់ខ្ពស់របស់អតីតសង្រ្គោះជាតិទទួលយកសិទ្ធិធ្វើនយោបាយនោះ គឺជាទង្វើរំលោភ និងមិនសមស្របទៅនឹងតួនាទីរបស់លោក សម រង្ស៊ី ទេ គាត់ដូចជាមានចេតនាអាត្មានិយម។ ជាងនោះទៀតលោក គង់ គាំ អះអាងនៅក្នុងកិច្ចសម្ភាសថា អ្វីដែលលោក សម រង្ស៊ី ធ្វើសន្និសិទដើម្បីបានក្លាយខ្លួនជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិគឺជាទង្វើខុសច្បាប់។

ព័ត៌មានលម្អិត សូមស្តាប់សម្ភាសពិសេសជាមួយលោក គង់ គាំ ចំនួនប្រមាណ១១នាទី នៅខាងលើ៖