(ភ្នំពេញ)៖ ដោយសារមានបញ្ហាបែងចែកថវិកាសំរាប់ចំណាយនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក, នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានប្រកាសថា ការបង្ហោះព័ត៌មានមួយចំនួន និងរូបភាពថ្មីៗនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នេះត្រូវផ្អាកបណ្តោះអាសន្ន (មិនទៀងទាត់) រហូតទាល់តែមានកិច្ចដំណើរការការងារមានភាពពេញលេញឡើងវិញ។
ទោះបីយ៉ាងណាស្ថានទូតអាមេរិកនៅភ្នំពេញ បានបញ្ជាក់ថា ការបង្ហោះព័ត៌មានក្នុងករណីបន្ទាន់ទាក់ទងនឹងសុវត្ថិភាព និងសន្តិសុខ។
តាមរយៈ Facebook នៅថ្ងៃនេះស្ថានទូតអាមេរិកបានបង្ហាញខ្លឹមសារយ៉ាងដូច្នេះថា៖ «ដោយសារមានបញ្ហានៅក្នុងការកំណត់ការបែងចែកថវិកាសំរាប់ចំណាយក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក គណនេយ្យនេះនឹងមិនមានបង្ហោះខ្លឹមសារ និងរូបភាពថ្មីៗទៀងទាត់ទេ រហូតទាល់តែកិច្ចដំណើរការការងារមានភាពពេញលេញឡើងវិញ ដោយលើកលែងតែករណីព័ត៌មានបន្ទាន់ទាក់ទងនឹងសុវត្ថិភាព និងសន្តិសុខ។ សេវាទាក់ទងនឹងលិខិតឆ្លងដែន និងទិដ្ឋាការទាំងអស់ដែលបានកំណត់ពេលរួចហើយ នៅស្ថានទូតអាមេរិក នៅភ្នំពេញ នឹងបន្តធ្វើដដែល។ ចំពោះព័ត៌មានស្តីពីសេវា និងកិច្ចដំណើរការការងាររបស់យើង»។