(តាកែវ)៖ លោក ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ បានប្រគល់ផ្ទះ៣ខ្នង ទំហំ ៥ម៉ែត្រ គុណ ៦ម៉ែត្រដល់ជនក្រីក្រ ស្ថិតក្នុងភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង និងភូមិពោធ៏ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងចែកអំណោយជូនជនចាស់ជរា ក្នុងភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ផ្ទះចំនួន០៣ខ្នងត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ស្ថិតក្នុងភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន ០១ខ្នង និងភូមិពោធ៏ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន ០២ខ្នង ផ្តល់អំណោយជូនជនចាស់ជរាចំនួន០២ គ្រួសារ ដោយក្នុង០១ គ្រួសារទទួលបានថវិការចំនួន៥០០០០រៀល និងសម្ភារៈមួយចំនួន រួមទាំងផ្តល់ថវិការដល់ជនក្រីក្រ០ចំនួន០៦គ្រួសារ ក្នុងមួយគ្រួសារ ៣៥០,០០០រៀល។

អំណោយ និង ផ្ទះខាងលើនេះ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា ដោយលោកស្រី សុខ កែវច័ន្ទសារុន នាថ្ងៃទី១៣​​ ខែមករា ឆ្នាំ២០១៩ ក្នុងឧកាសអញ្ចើញសម្ភោធផ្លូវលំក្រាលគ្រួសក្រហមប្រវែង ៤,៤៣១ម៉ែត្រ ក្នុងភូមិព្រៃទាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ខេត្តតាកែវ ដែលមានការចូលរួមពីលោកអភិបាលស្រុកត្រាំកក់ និងប្រជាពលរដ្ឋចំនួន ៣០០នាក់។

ជាមួយគ្នានេះ លោកស្រី​ សុខ កែវ ច័ន្ទសារុន បានផ្តល់ថវិការចំនួន ២០០០០០០លានរៀល សម្រាប់ផ្លូវក្រាលគ្រួសក្រហមដែលមិនទាន់ធ្វើរួច និងបានចែកសំលៀកបំពាក់ដល់ប្រជាការពារចំនួន១០នាក់ រួមទាំងផ្តល់អំណោយដល់ជនពិការដោយក្នុងមាន មី,សារុង និងឆ្នាំងចានផងដែរ។