(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់រដ្ឋធានីប៉េកាំង ប្រទេសចិនហើយនោះ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ សម្តេចនឹងត្រូវអញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិន៤២៦នាក់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានទៅដល់រដ្ឋធានីប៉េកាំង នៅម៉ោងប្រមាណជា ១៤៖៥០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ដោយមានការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីមន្ត្រីរដ្ឋាភិបាលប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីកម្ពុជា នៅវេលាម៉ោង៩៖០៥នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ៕