(ភ្នំពេញ)៖ ចាប់តាំងពីធ្វើបក្សប្រហារដណ្តើមខ្មោចសង្គ្រោះជាតិពី កឹម សុខា មកគ្រប់គ្រង សម រង្ស៊ី ដែលរួតរឹតដោយទោសទណ្ឌនិងបណ្តឹងលើសំណុំរឿងជាច្រើនបានព្យាយាមក្រឡុក ស្ថានការណ៍នៅកម្ពុជា ក៏ដូចជាដើរធ្វើចលនាឱ្យបរទេសឈប់ផ្តល់ជំនួយ ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជា និងលើសពីនេះទៀតដើរញុះញង់និងលត់ជង្គង់អង្វរឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះព័ន្ធ (EBA) ពីលើទំនិញកម្ពុជាផងដែរ។
សម រង្ស៊ី បានធ្វើនយោបាយបែបប្រជោបាយនិយម និងប្រជាភិថុតិនិយម និងបំផ្លាញឆ្នាំងបាយកម្មករ កសិករខ្មែរ ហើយពេលខ្លះបានភូតភរកុហកអ្នកគាំទ្រខ្លួនមួយដំបរស្វា និងលែងមានសុចរឹតភាពនិងសេចក្តីថ្លែថ្នូរ នៅក្នុងការធ្វើនយោបាយដោយបង្កើតនិងចែករំលែកព័ត៌មានក្លែងក្លាយនៅក្នុងចេតនាទុច្ចរិតបំផ្លាញសុខសន្តិភាព ស្ថិរភាពរបស់កម្ពុជា។ ប៉ុន្តែសម្តីញុះញង់ លាបពណ៌ និងការធ្វើនយោបាយបែបគំរាមកំហែង បំភិតបំភ័យរបស់ សម រង្ស៊ី និងបក្ខពួកបានសាបដូចទឹក និងគ្មានតម្លៃ សម្រាប់ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិឡើយ ទោះបីជាទណ្ឌិតដែលមានជំងឺផ្លូវចិត្ត ងប់នឹងគំនុំសងសឹកបុគ្គលនិងគ្រួសាររូបនេះព្យាយាមគ្រប់មធ្យោបាយ ធ្វើសកម្មភាពទុច្ចរិតសព្វបែបយ៉ាង ក្រោមការគាំទ្រនិងរៀបចំផែនការពីសំ ណាក់ចៅហ្វាយនាយបរទេសរបស់ខ្លួនដើម្បីបំពុលសង្គមយ៉ាងណាក៏ដោយ។ បរទេសមួយចំនួនដែលមិន សប្បាយចិត្តឡើយនៅពេលដែលកម្ពុជាមានការរីកចម្រើន និងមិនចំណុះឱ្យខ្លួន និងមិនស្តាប់បង្គាប់បញ្ជា របស់ពួកលគេដែលបានតាំងខ្លួនជាម៉ែឪកម្ពុជជា។
សម្តីញុះញង់ បំភិតបំភ័យរបស់សម រង្ស៊ី បានធ្វើឱ្យជនវង្វេងជាតិ និងលង់នឹងការបោកប្រាស់របស់ សម រង្ស៊ី មួយក្តាប់តូចជឿងប់ងុលនិងដើរតាមទាំងមិនដឹងខ្យល់អី ប៉ុន្តែមិនអាចធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ស្ទើរមួយនគរ ច្របូកច្របល់ ខ្វាយខ្វល់ វិលវល់ដូច សម រង្ស៊ី និងគូកនឡើយ។ បងប្អូនប្រជាពលរដ្ឋច្បាស់ក្នុងចិត្តណាស់ថា គ្មាន សម រង្ស៊ី និងក្រុមជនក្បត់ជាតិ មួយដំបរស្វាដែលជាកញ្ជះបរទេស នៅក្រៅប្រទេសដូចជា មូរ សុខហួរ អេង ឆៃអ៊ាង ជូឡុង សូមួរ៉ា គឺខ្មែរបានសុខដូចសព្វថ្ងៃនេះ គ្មានព្រួយ គ្មានភ័យឡើយ។ ក្រោយការបោះឆ្នោត កម្ពុជាមានសុខសន្តិភាព ស្ថិរភាព មិនចាំបាច់ ព្រួយរឿងបាតុមម្មតវ៉ា ស្ទះចរាចរណ៍ដូចពីមុនឡើយ។ នេះហើយជាសន្តិភាពរបស់កម្ពុជា ពេលគ្មានជនក្បត់ជាតិ! ចុះបើដឹងថាសម្តីខ្លួនសាប ដូចទឹក គ្មានតម្លៃ ហេតុអ្វីបានជា សម រង្ស៊ី ខិតខំខ្លាំងក្នុងការបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិ ជាតិនិងអន្តរជាតិអំពីកម្ពុជា ហើយថែមទាំងប្រកាសក្តែងៗថា នឹងចូលមកកម្ពុជានៅឆ្នាំ ២០១៩ ទៀត ខណៈមនុស្សម្នាដឹងមុនហើយថា សម រង្ស៊ី គ្មានភាពក្លាហាននឹងវិលមកជាប់គុកនោះទេ? តើការញុះញង់ បំផ្ទុះឱ្យមានការរើសអើងប្រកាន់វណ្ណៈសង្គម និងរើសអើងប្រកាន់ និងបំភិតបំភ័យវិនិយោគទុនរបស់ សម រង្ស៊ី មានឥទ្ធិពលអាចជួយឱ្យខ្លួនស្តារកេរ្តិ៍ឈ្មោះ និងមានទីតាំងឈរជើងនយោបាយបានទេ?
មានហេតុផលជាច្រើនដែលជំរុញឱ្យសម រង្ស៊ី និងគូកនត្រូវតែធ្វើអ្វីៗនៅពេលនេះ។ នៅក្នុងជួរបក្ស សម រង្ស៊ី គ្មានតំណែងអ្វីទាំងអស់ក្រោយលាលែងតួនាទីពីប្រធាន និងបានលះបង់សមាជិកភាព ពីគណបក្សសង្គ្រោះជាតិ នៅខែកុម្ភៈ ឆ្នាំ ២០១៧ ហើយក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ សម រង្ស៊ី គ្រាន់តែជាមេចលនាឧទ្ទាមខុសច្បាប់ដែលគ្មានអ្នកគាំទ្រ។ នៅក្នុងនយោបាយកម្ពុជា សម រង្ស៊ី គឺជាអ្នកទោស ដែលរត់គេចខ្លួនពីសំណាញ់ច្បាប់ រត់ពីគុក និងគេចពីខ្នោះនិងសមត្ថកិច្ចដែលរង់ចាំស្វាគមន៍ខ្លួន ហើយ សម រង្ស៊ី ក៏បាត់បង់តម្លៃនយោបាយរបស់ខ្លួន គ្មានតម្លៃសម្រាប់ជាតិ និងប្រជាជនកម្ពុជា ប៉ុន្តែមានតម្លៃសម្រាប់ការអនុវត្តច្បាប់។ ប្រជាពលរដ្ឋខ្មែរឈប់ជឿទណ្ឌិត សម រង្ស៊ី ឈប់ចាញ់បោកប្រាស់ម្តងហើយម្តងទៀត និងក៏លែងខ្វល់ខ្វាយនឹងអ្នកនយោបាយ អង្ករកំប៉ុងរូបនេះដែរ។ ភាសាសាមញ្ញថា «ព្រាត់ប្រាស់ទៅណាក៏ទៅ ទៅ» ដែលបង្ហាញពីភាពគ្មាន តម្លៃរបស់ទណ្ឌិត សម រង្ស៊ី។ ការបែកបាក់ខ្ទេចខ្ទីសម្ព័ន្ធមិត្រ នយោបាយក្រោមកន្ទុយក្បិនរបស់អាមេរិក និងបស្ចឹមប្រទេស បានធ្វើឱ្យ សម រង្ស៊ី កាន់តែឯកោទាំងនៅក្នុងបក្ស ក្នុងនយោបាយកម្ពុជា និងនៅលើឆាកអន្តរជាតិ ខណៈ កឹម សុខា ត្រូវបានគេមើលឃើញថាក្លាហានជាង សម រង្ស៊ី ក្នុងសំណុំរឿងជាមួយគុក។
រវាង សម រង្ស៊ី និង កឹម សុខា ប្រទេសមួយចំនួនបានផ្តល់សមានចិត្តដល់ កឹម សុខា ខណៈ សម រង្ស៊ី ត្រូវបានគេបំភ្លេចឈ្មោះ ទាត់ចោលគៀនជញ្ជាំង និងគិតគូរខ្វល់ខ្វាយជាមួយ កឹម សុខា អាយ៉ងសំខាន់របស់ខ្លួន។ ម្យ៉ាង កឹម សុខា គឺជាប្រធានស្របច្បាប់ខ្មោចបក្សសង្គ្រោះជាតិ ហើយចៅហ្វាយនាយបរទេសរបស់គេក៏ប្រកាន់ថាគណបក្សសង្គ្រោះជាតិនៅតែស្របច្បាប់ដដែល។ ហេតុដូច្នេះហើយបានជាគេមិននិយាយពី សម រង្ស៊ី តែគេលើកពី កឹម សុខា គេមិននិយាយពីចលនាសង្គ្រោះជាតិរបស់ សម រង្ស៊ី តែគេនិយាយពីគណបក្សសង្គ្រោះជាតិ។ ចំណុចទាំងនេះហើយដែលធ្វើឱ្យ សម រង្ស៊ី ភ្ញាក់ខ្លួនព្រឺតដូចខ្មោច ៧ ថ្ងៃ ស្រវ៉េស្រវ៉ារកកន្លែងចតព្រោះវេលាសម្រាប់ខ្លួនពិតជានៅតិច បំផុតដើម្បីស្តារជីវិតនយោបាយឡើងវិញ។
ប៉ុន្តែយុទ្ធសាស្ត្រដែលខ្លួនរៀបចំកន្លងទៅនេះមិនបានផ្តល់ផល ប្រយោជន៍ដល់ខ្លួនឡើយ គឺកាន់តែធ្វើឱ្យជីវិតនយោបាយសម រង្ស៊ី ឈានដល់ទីបញ្ចប់ជាស្ថាពរ។
ដោយសារតែបានដឹងថាខ្លួននឹងគ្មានសង្ឃឹមថានឹងទទួលបានការលើកលែងទោសដូចមុននិងគ្មាន ឱកាសវិលចូលកម្ពុជាវិញនោះ សម រង្ស៊ី បានព្យាយាមចិញ្ចឹមក្តីសង្ឃឹមនៅក្នុងភាពអស់សង្ឃឹមដល់ចលនារបស់ខ្លួន ដោយរង់ចាំការជួយពីចៅហ្វាយនាយរបស់ខ្លួន។ សម រង្ស៊ី បានសំឡឹងមើលឃើញថាវាជាឱកាស មាសដែលត្រូវផ្សាភ្ជាប់ខ្លួននឹងការងារការទូតដែលក្រុមកឹម សុខា ដឹកនាំដោយកឹម មនោវិទ្យា បានធ្វើភ្លាមៗ បន្ទាប់ពីកឹម សុខា ត្រូវបានចាប់ខ្លួន និងគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ សម រង្ស៊ី ពិតជាឱកាសនិ យមមិនមែនត្រឹមតែដណ្តើមយកខ្មោចបក្សមកគ្រប់គ្រង ប៉ុន្តែដណ្តើមទាំងអ្វីដែលក្រុមកឹម សុខា បានធ្វើ។ ក្នុងការចិញ្ចឹមក្តីសង្ឃឹមដល់ចលនារបស់ខ្លួននិង ការបង្ហាញថាខ្លួនជាមនុស្សសកម្ម និងអាចជួយប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់នៅដោះលែងកឹម សុខា បាន ក៏ដូចជាស្វែងរកការគាំទ្រ និងទំនុកចិត្តពីចៅហ្វាយនាយបរទេសរបស់ខ្លួន សម រង្ស៊ី បានប្រើប្រាស់មធ្យោបាយថោកទាបដែលច្បាប់ថ្កោលទោសដើម្បីទាញ
យកការចាប់អារម្មណ៍តាមផែនការរបស់ចៅហ្វាយនាយបរទេសរបស់ខ្លួនដោយគ្មានអៀនខ្មាសចំពោះមុខប្រជាជនកម្ពុជារាប់លាននាក់។ ហេតុអ្វីបានជា សម រង្ស៊ី ត្រូវប្រកាសថា ខ្លួននឹងវិលចូលប្រទេសវិញនៅឆ្នាំ ២០១៩ ខណៈសម រង្ស៊ី បានភូតកុហកតាំងពីឆ្នាំ ២០១៥ មកម៉្លេះថាខ្លួននឹងចូលប្រទេសកម្ពុជា? សម រង្ស៊ី ភូតវាពិតជាផ្តល់ផលអាក្រក់ដល់សម រង្ស៊ី ធ្វើឱ្យពលរដ្ឋខ្មែរលែងជឿ ប៉ុន្តែការប្រកាសរបស់ សម រង្ស៊ី វិលចូលស្រុកពេលនេះគឺជាការធ្វើនយោបាយឱកាសនិយម។ សម រង្ស៊ី ដឹងថា កឹម សុខា ដែលជាអាយ៉ងដ៏ចំណានមិនអាចធ្វើអ្វីបានទេ ហើយកម្លាំង ដែលនៅសេសសល់មិនមានទម្ងន់គ្រប់គ្រាន់ឡើយ ដូច្នេះការហក់ចូលមកក្នុងឆាកនយោបាយកម្ពុជាវិញ គឺជាការត្រងយកឱកាសធ្វើជាកញ្ជះបរទេសដាច់ថ្លៃបម្រើផលប្រយោជន៍បរទេស។ ល្បែងដែល សម រង្ស៊ី កំពុងតែលេងញុះញុងផង បំភិតបំភ័យផងត្រូវ បានគេមើលឃើញថា៖
ទី១- សម រង្ស៊ី កំពុងតែព្យាយាមដំឡើងតម្លៃខ្លួនឡើងវិញ ខណៈតម្លៃខ្លួនបានបាត់បង់និងគ្មានអ្នកចាប់អារម្មណ៍។ សម រង្ស៊ី កំពុងពពាយនាយលក់ខ្លួនឱ្យបរទេសដែលមានចេតនា ចង់ធ្វើបាបកម្ពុជានិងយក សម រង្ស៊ី ធ្វើជាកូនអុកដើម្បីបំផ្លាញកម្ពុជា។ សម រង្ស៊ី កំពុងរកមើលថាតើអ្វីដែលខ្លួនបានធ្វើមានការចាប់អា រម្មណ៍ដែរឬទេ? ហេតុដូច្នេះហើយបានជាប្រកាសវិលចូលស្រុកវិញនៅឆ្នាំ ២០១៩ ប៉ុន្តែដោយមិនបញ្ជាក់ ថ្ងៃខែណាឡើយ។ ប្រសិនបើ សម រង្ស៊ី ទទួលបានការធានាអះអាងនិងជួយពីចៅហ្វាយបរទេសរបស់ខ្លួននោះ សម រង្ស៊ី នឹងយកមកធ្វើជារបៀបវារៈតថ្លៃជាមួយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដូចដែលអ្វីដែល សម រង្ស៊ី និងបក្ខពួកកំពុងតែឱនក្បាល និងយកអធិបតេយ្យភាពជាតិខ្មែរទៅដាក់ក្រោមបាតជើងបរ ទេស និងឱ្យកម្ពុជាដែលជារដ្ឋឯករាជ្យ អធិបតេយ្យភាពទទួលយកនូវអ្វីដែលជាលក្ខខណ្ឌនិងការចាប់បង្ខំ របស់សហភាពអឺរ៉ុបដើម្បីប្តូរនឹងការបន្តការអនុគ្រោះពន្ធ (EBA) ជាដើម។ ប៉ុន្តែសម រង្ស៊ី និងបក្ខពួកត្រូវ ដឹងថាអ្វីដែលខ្លួនកំពុងពពាយនាយលក់នេះគឺនឹងមិនមាននរណាចាប់អារម្មណ៍ឡើយ ហើយសម រង្ស៊ី នឹងត្រូវបង់តម្លៃខ្ពស់បំផុតចំពោះមុខជាតិនិងប្រជាជនកម្ពុជា ដែលទាមទារឱ្យដកប្រព័ន្ធអនុគ្រោះព័ន្ធលើទំនិញ កម្ពុជាដែលនាំចូលទៅកាន់សហភាពអឺរ៉ុប។
ទី២- សម រង្ស៊ី កំពុងតែចិញ្ចឹមចលនាខាងក្នុងរបស់ខ្លួន ផ្តល់ក្តីសង្ឃឹមឱ្យអ្នកដែលដើរតាមខ្លួនទាំង នៅក្នុងនិងនៅក្រៅប្រទេស និងខិតខំទាញកម្លាំងគាំទ្រពីក្រុមកឹម សុខា ក្នុងក្តីសង្ឃឹមថាប្រើប្រាស់ជាកម្លាំង ដើម្បីបំផ្ទុះការតវ៉ាណាមួយ ប្រសិនបើខ្លួនទទួលបាននូវការគាំទ្រពីបរទេស។ ដូច្នេះហើយបានជា សម រង្ស៊ី បានកៀងគរកម្លាំងដែលស្មោះត្រង់ខ្លួនមួយដំបរស្វាធ្វើជាវិដេអូគាំទ្រការវិលត្រឡប់របស់ខ្លួន និងបំប៉ោងសំ ឡេងថាមានមនុស្សរាប់ម៉ឺនសែននាក់ចាំទទួលស្វាគមន៍ និងដង្ហែរខ្លួនចូលមកកម្ពុជាថែមទៀតផង។ នេះគឺបានយកប្រជាជនខ្មែរស្លូតត្រង់មកធ្វើជាចំណាប់ខ្មាំងនិងការពារអំពើល្មើសច្បាប់របស់ខ្លួន។ សម រង្ស៊ី បានត្រឹមតែគំរាមចូលស្រុកប៉ុណ្ណោះ ប៉ុន្តែនឹងគ្មានភាពក្លាហានចូលស្រុកតាមការសន្យាឡើយ។
អ្នកដែលនឹងរងគ្រោះគឺអ្នកជឿងុបលើការបោកប្រាស់របស់សម រង្ស៊ី ដែលអ្នកខ្លះកំពុងជាប់បំរាមមិនឱ្យធ្វើនយោបាយងើបឡើងមិនដឹងខ្លួនថា ជាប់បំរាម អាចនឹងត្រូវប្រឈមនឹងការអនុវត្ត ច្បាប់ព្រោះរាល់ការញុះញង់របស់សម រង្ស៊ី គឺសុទ្ធតែខុសច្បាប់ ហើយអ្នកដែលញុះញង់បន្តក៏ខុសច្បាប់។ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ នោះសមត្ថកិច្ចពិតជាមិនអនុញ្ញាតឱ្យក្រុមជនមួយក្តាប់តូច ធ្វើតាមអំពើចិត្ត បង្កចលាចល ប៉ះពាល់ដល់សន្តិសុខសណ្តាប់ សន្តិភាព និងការអភិវឌ្ឍដែលប្រជាជនកម្ពុជាកំពុង តែទទួលផលនៅពេលនេះឡើយ។ តែបើ សម រង្ស៊ី ហ៊ានវិលមកស្រុកវិញ គឺអាចជាការរៀប ចំនិងជំរុញរបស់បរទេសជាចៅហ្វាយនាយរបស់ពួកគេក្នុងបំណងបំផ្លាញសេចក្តីសុខរបស់កម្ពុជាតែប៉ុណ្ណោះ ព្រោះសមរង្ស៊ី គឺជាកូនអុករបស់បស្ទឹមប្រទេស ដែលគេនឹងមិនខ្លាចចំណាយឡើយ ដើម្បីបំផ្លាញកម្ពុជាដូចដែលពួកគេ បានធ្វើនៅអំឡុងឆ្នាំ២០១៣។
ដូច្នេះ សម រង្ស៊ី គឺជាមនុស្សចង្រៃជាតិ និងជាសត្រូវរបស់ប្រជាជនកម្ពុជា! សម រង្ស៊ី បានប្រើប្រាស់ ឧបាយកលសព្វបែបយ៉ាងចងអាឃាដជាមួយនឹងជាតិនិងប្រជាជនកម្ពុជា ហើយចរិតរបស់សម រង្ស៊ីដែល ពោរពេញដោយការសងសឹក គឺប្រសិនបើខ្លួនមិនបានរបស់ណាមួយ អ្នកដទៃទៀតក៏មិនអាចបានរបស់នោះដែរ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី មុខក្រាស់ញុះញង់ឲ្យបរទេសដាក់សម្ពាធ និងទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមកលើប្រជាជនកម្ពុជា ញុះញង់និងដុតកំហឹងពលរដ្ឋខ្មែររួមនឹងកងទ័ពឲ្យងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម រង្ស៊ី បានខិតខំបង្កាច់បង្ខូចកេរ្ត៏ឈ្មោះគ្រួសារថ្នាក់ដឹកនាំប្រទេសដើម្បីបង្កើតការយល់ច្រឡំនិងធ្វើឲ្យប្រជាជនស្អប់ក្រុមគ្រួសារមេដឹកនាំប្រទេសនិងថែមទាំង ញុះញង់ឲ្យមានការរើសអើងជាតិសាសន៍វៀតណាម និងជាតិសាសន៍ចិន ប្រឆាំងនឹងវិនិយោគបរទេសនៅ កម្ពុជាថែមទៀតផង។ សម រង្ស៊ី នឹងទទួលបរាជ័យកាន់តែអាម៉ាស់ព្រោះការញុះញង់ទាំងនេះគ្មានឥទ្ធិពល ឡើយ ហើយប្រជាជនកម្ពុជាក៏មិនចូលរួមស៊ីជោរតាមសម រង្ស៊ីដែរ។
ប៉ុន្តែ សម រង្ស៊ី និងក្រុមប្រឆាំងទាំងឡាយត្រូវដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការទុកចិត្តពីពលរដ្ឋខ្មែរ ៧៧% (៤ ៨៨៩ ១១៣ សំឡេង) ក្នុងចំណោមពលរដ្ឋមានបានទៅបោះឆ្នោតចំនួន៨៣,០២% បានប្រកាសនូវការគោលជំហរ ប្រកបដោយភាពមោះមុតក្នុងការរក្សានូវឯករាជភាព និងអធិបតេយ្យភាពរបស់កម្ពុជា ដោយបានថ្លែងថា «មិនត្រូវយកឯករាជភាពនិងអធិបតេយ្យភាពជាតិទៅដោះដូរឬជាថ្នូរនឹងជំនួយឬបញ្ហាអ្វីមួយទេ»។ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេច និងទោះបីជាតម្លៃណាក៏ដោយការពារ ឱ្យបាននូវអធិបតេយ្យភាព និងឯករាជភាពរបស់កម្ពុជា ហើយមិនអនុញ្ញាតឱ្យបរទេសណាមកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
កម្ពុជាក៏មិនឱនក្បាលជាមួយបរទេសដែលមានចេតនាជាន់ពន្លិចខ្លួននោះដែរ ពីព្រោះកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យមានទំនាក់ទំនងស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសផ្សេងទៀត និងមិនចំណុះប្រទេសណាមួយឡើយ៕
ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ, ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩