(ភ្នំពេញ)៖ ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កំពុង​បង្ហោះ​រូបភាព​ជួបជុំគ្នា ​ជូនពរ​គ្នា​ដោយ​ក្តី​អំណរ​រីករាយ ​យ៉ាង​ព្រោងព្រាត ​ពេញ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទិវា​ក្តី​ស្រឡាញ់ ​១៤កុម្ភៈ​ ដែល​មើលទៅ ​គួរឲ្យ​សប្បាយ ​រីករាយ ​និង​មាន​ក្តីសុខ​សុភមង្គល ​យ៉ាង​ក្រៃលែង ​ចម្លែក​អី​តែ​ពពួកមនុស្ស​ដែល​មាន​សន្តាន​តិ​ច្ឆា​នោ ​ដូច ​ទណ្ឌិត​សម ​រង្ស៊ី ​បែរជា​នៅ​ខំ​ឃោសនា​អ​កុសល​ស ​ភូត​កុហក ​បោកប្រាស់ ​ប្រជា​ភិថុត​ឥត​ឈប់ឈរ​ដោយ​មួលបង្កាច់ ​ទាំងស្រុង​សភាព​ការពិត​នៅ​កម្ពុជា​។

អ្វី​ដែល​គួរឲ្យ​អស់សំណើច​គឺ ​សម ​រង្ស៊ី ​បានប្រៀប​ធៀប​រដ្ឋាភិបាល​កម្ពុជា​ទៅ​នឹង​កប៉ាល់​ធ្លុះធ្លាយ ​ខណៈ​ដែល​សំពៅ​របស់​គាត់​វិញ​បាន​លិច​ក្នុង​សមុទ្រ​ទឹក​បាត់​ទៅ​ហើយ ​រី​ឯ​ការប៉ុនប៉ង ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ដែល​សម ​រង្ស៊ី ​ហៅថា​ជា​សំប៉ាន​យក​ទៅ​ជួយ​សំពៅ​«​សង្គ្រោះ​ជាតិ​»​ដែល​កំពុង​លិចទឹក​កណ្តាល​សមុទ្រ​នោះ​ក៏​ត្រូវ​ខ្យល់​បោកបក់​លិចលង់​អស់ហើយ​ដែរ​។ ​ចំណែក​ឯ​សំពៅ​ដែល ​សម ​រង្ស៊ី ​កំពុង​បើកបរ​ក្រោយពី​ច្រាន​លោក ​កឹម ​សុខា ​ទម្លាក់​ទឹក​ដើម្បី​ដណ្តើម​ចង្កូត​មកកាន់​នោះ ​គឺជា ​សំពៅ​ក្រ​ដាស់​ដែល​គាត់​ឧបកិច្ច​ឬហៅ​ថា​ក្រ​ដាស់​សែនខ្មោច​តែ ​ប៉ុណ្ណោះ​ពីព្រោះ​សំពៅ​ពិត​បាន ​លិច​បាត់​ទៅ​ហើយ​។ ​សំពៅ​ឧបកិច្ច​នេះ​ទៀតសោត​អាច​ដឹក​មនុស្ស​បានតែ​មួយ​ដំ​បរ​ស្វា​ដែល​ជា​អ្នកហែហម ​ហៃអើ ​តែប៉ុណ្ណោះ ​ចំណែក ​អតីត​យុទ្ធមិត្ត​មក​ពី​ភា​គី​កឹម ​សុខា ​បាន​លោត​ចោល​សំពៅ​នេះ​អស់ទៅហើយ​។

ងាកមកមើលកប៉ាល់របស់រដ្ឋាភិបាលដែលកំពុងកាច់ចង្កូតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បាននិងកំពុងបោះជំហានទៅមុខ​យ៉ាងរឹងមាំ​ជាមួយកំណើនសេដ្ឋកិច្ចថេរ ៧%ហើយដែលឆ្នាំ២០១៨កន្លងទៅនេះបានកើនឡើងរហូត៧.៥% ។

បច្ចុប្បន្ននេះ នាវាកម្ពុជាបានបោះ ពួយចេញពីប្រទេសក្រីក្រទៅ ទទួលឋានៈជាប្រទេសដែលមានប្រាក់ចំណូមធ្យមកម្រិតទាបទៅហើយ។ នាវានេះកំពុងបោះពួយទៅមុខ​ទៅរកគោលដៅនៃប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ហើយខ្ញុំជឿថានេះគឺជានាវាដែលពិត​ជានាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ និងផ្ទុកពេញដោយស្បៀងយ៉ាងសម្បូរបែបសម្រាប់ផ្គត់ផ្គង់​ពលរដ្ឋដោយមិនព្រួយបារម្ភពី​ខ្យល់ព្យុះតូចតាចដែលកើតចេញពីចំហាយ​នៃការព្យូរ រឺមិនព្យូរ EBA របស់សហភាពអឺរ៉ុបនោះឡើយ។ សម រង្ស៊ី អះអាងដោយភូតភរថា ក្រុមអ្នកវិនិយោគទុននៅ​កម្ពុជាផ្តើមដកការវិនិយោគពីកម្ពុជា​ជាបណ្តើរហើយ​នៅមុនការដកEBA របស់សហភាពអឺរ៉ុប ខណៈដែលក្រុមហ៊ុនវិនិយោគទាំងឡាយកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងដោយតុបតែង សម្អិតសម្អាង ពណ៌ក្រហមច្រាលចាប់តាំងពីពេល​ចូលឆ្នាំចិនមករហូតដល់ឥឡូវ។

សម ​រង្ស៊ី ​ដែលគេ​ស្គាល់​ថា​ជា​មេ​ភូត​បាន​អះអាង​ទៀត​ថា ​សហភាព​អឺរ៉ុប​ផ្តើម​ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា​ហើយ​តាមរយៈ​ការ​ដក ​EBA ​ពី​កម្ពុជា ​ខណៈ​ដែល​ដំណើរការ​នីតិវិធី​នេះ​ត្រូវការ​រយៈពេល​ដល់ទៅ ​១៨ ​ខែ​ទើប​សេចក្តី​សម្រេច​ចុងក្រោយ​ចូលជាធរមាន ​ឥឡូវនេះ​មិនទាន់​ដឹង​ថា ​តើ​សេចក្តី​សម្រេច​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប​ដក​ឬមិន​ដក​ផង​ទេ​នោះ​។ ​ជា​ការពិត​នរណា​ក៏បាន​ស្គាល់ក្រយៅ ​សម ​រង្ស៊ី ​ដែរ​ថា​ជា​អ្នកនយោបាយ​«​គិត​មិនដែល​ត្រូវ ​យល់​មិនដែល​ច្បាស់ ​និង​ធ្វើ​មិនដែល​កើត​»​។ ​ដូច្នេះ​វិធីសាស្ត្រ​ធ្វើនយោបាយ​របស់​បុរស​សម្តី​ស្រី​ម្នាក់​នេះ​គឺ​គ្មានអ្វី​ក្រៅតែ​ពី​ការ​ភូតភរ ​បំ​ភាន ​បំភ្លៃ ​និង​ការ​បង្ខូច​បង្កាច់​អ្នកដទៃ​តាមរយៈ​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ​នោះ​ឡើយ​។ ​វិធី​បែបនេះ​ត្រូវ​បាន ​សម ​រង្ស៊ី ​ប្រើ​ជាង២០ឆ្នាំ​មក​ហើយ ​តែ​ទីបំផុត​គណបក្ស​របស់​គាត់​បាន​រលាយ ​ជាបន្តបន្ទាប់​រហូត​វិនាសអន្តរាយ​រក​ដី​ជ្រក​មិនបាន​។

ទោះ​យ៉ាងណា ​សម ​រង្ស៊ី ​នៅតែ ​បន្ត​យុទ្ធសាស្ត្រ​ភូតភរ​នេះ​ដើម្បី​បោកប្រាស់​ពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស ​ហើយ​ម្រ​មូល​លុយ​ដាក់ ​ហោប៉ៅ​សម្រាប់​ចិញ្ចឹមជីវិត ​នយោបាយ​ឥតន័យ​របស់​ខ្លួន​ជា​បន្ត​។ ​បច្ចុប្បន្ន​នេះ ​សម ​រង្ស៊ី ​កំពុង​បន្ត​ប្រមូល​លុយ​ពី​ពលរដ្ឋខ្មែរ​នៅ​ឯនាយ​សមុទ្រ ​បន្ត​ទៀតហើយ​ក្រោម​ហេតុផល ​ដដែល​ៗ​ថា ​ដើម្បី​ស្តា​ប្រជាធិបតេយ្យ​ស្រុកខ្មែរ​។ ​តាមពិត​លុយ​ទាំងនោះ​ត្រូវ​បាន​សម ​រង្ស៊ី ​យក​ទៅ​ចាយវាយ ​ទិញ​សំបុត្រ​យន្តហោះ​ដើរទេស​ចរណ៍​គ្រប់ទិសទី ​និង​បំប៉ន​ក្រុម​គ្រួសារ​របស់​ខ្លួន​តែប៉ុណ្ណោះ​។ ​គេ​នៅចាំ​បាន​ថា ​សម ​រង្ស៊ី ​ធ្លាប់​បាន​ប្រមូល​លុយរាប់​លាន​ដុល្លារ​ដើម្បី​បើក ​ទូរទស្សន៍​ព្រះអាទិត្យ ​ប៉ុន្តែ ​ឥឡូវ​គេ​មិនបាន​ឃើញ​ស្រមោល ​ទូរទស្សន៍​ព្រះអាទិត្យ​នោះ​ទេ ​តែ​លុយ​បាត់​អស់ហើយ​។

របៀប​​ធ្វើនយោបាយ​​របស់ ​​សម ​​រង្ស៊ី ​​មានតែ​​មួយ​​ក្បាច់​​គត់​​តាំងពី​​គាត់​​ចាប់ផ្តើម​​អាជីព​​នយោបាយ ​​មក​​នោះ​​គឺ​​ក្បាច់​​ភូត​​ថ្លុក​​ភូត​​ត្រពាំង ​​ភូត​​រហូតដល់​​រលាយ​​ទាំង​​បក្ស ​​អស់ទាំង​​តំណែង ​​ហើយ​​ផ្ទែ​​ក្នុង​​ក៍​​បែកបាក់​​ខ្ចាត់ខ្ចាយ​​។ ​​នេះ​​ហើយ​​គេ​​ហៅថា ​​ភូត​​ច្រើន​​ចាញ់​​អាត្មា​​។ ​​ឥឡូវនេះ ​​ក្បួន​​ភូត​​ដែល​​មាន ​​ចំណាស់​​ជាង ​​២០ ​​ឆ្នាំ ​​ត្រូវ​​បាន​​សម ​​រង្ស៊ី ​​គាស់​​យក​​មក​​ប្រើជា​​បន្ត​​ទៀត​​។ ​​ដូច​​ករណី​​ដែល​​គាត់ ​​និយាយ​​ពី ​​EBA ​​និង​​ពីក​​ប៉ាល់​​ធ្លុះធ្លាយ​​នេះ​​ជាដើម ​​គឺជា​​ក្បួន​​ភូត ​​ហួសសម័យ ​​ដែល​​ខុសស្រឡះ ​​ពី​​ការពិត ​​ហើយដែល​​គ្មាន​​អ្នកណា​​ជឿ​​ទៀត​​ឡើយ​​លើកលែងតែ​​អ្នក​​មិនដែល​​មកលេង​​ស្រុកខ្មែរ​​សោះ​​អាច​​ភ្លាត់​​ជឿ​​សម្តី​​សម ​​រង្ស៊ី ​​។ ​​ប៉ុន្តែ​​សម្រាប់​​អ្នក​​ស្គាល់​​កម្ពុជា​​ច្បាស់ ​​ពិសេស ​​ពលរដ្ឋខ្មែរ​​ដែល​​កំពុង​​រស់នៅ​​កម្ពុជា​​សព្វថ្ងៃ ​​សម្តី​​សម ​​រង្ស៊ី ​​ជា​​ចម្រៀង​​ឥតន័យ ​​ឬ​​ជា​​សម្តី​​ឥត​​គ្រាប់​​។

មកដល់​​រដូវ​​ជិត​​បុណ្យចូលឆ្នាំ​​ខ្មែរ​​ចូល​​មកដល់ ​​ពលរដ្ឋខ្មែរ​​កំពុង​​សួរ​​គ្នា​​ថា ​​តើ​​ចូលឆ្នាំ​​ថ្មី​​ខាងមុខនេះ​​គួរ​​ទៅលេង​​នៅ​​ទីណា​​? ​​អ្នកខ្លះ​​ទៀត​​បាន​​កក់​​សំបុត្រ​​យន្តហោះ​​ទៅក្រៅ​​ប្រទេស​​រួចហើយ​​ដើម្បី​​ធ្វើ​​ទេសចរណ៍ ​​ខណៈ​​ដែល​​អ្នកខ្លះ​​ទៀត​​បាន​​ត្រៀមលក្ខណៈ​​ដើម្បី​​ចេញទៅ​​តាម​​ទី​​​​រមណីយដ្ឋាន​​នានា​​នៅក្នុង​​ស្រុក​​ដើម្បី​​ជួបជុំ​​គ្រួសារ ​​កម្សាន្ត​​សប្បាយ ​​គឺ​​គ្មាន​​អ្នកណា​​ខ្វល់ខ្វាយ​​ពី​​ការឃោសនា​​ឥតប្រយោជន៍​​របស់ ​​សម ​​រង្ស៊ី ​​ឡើយ​​។​ ​​ខ្ញុំ​​ក៍​​ចង់​​ផ្តាំ​​ទៅ ​​សម ​​រង្ស៊ី ​​ឲ្យ​​គិតគូរ​​ពី​​ការ​​ធ្វើអំពើ​​ល្អ​​សម្រាប់​​ប្រទេសជាតិ​​ខ្លះ​​ផង ​​ក្រែង​​ជាតិក្រោយ​​មានបុណ្យ​​សំណាង​​កើតជា ​​មនុស្សម្នា​​នឹងគេ​​ពីព្រោះ​​តាមអ្វី​​ដែល​​សម ​​រង្ស៊ី ​​កំពុង​​ធ្វើស​​ព្វ​​ថ្ងៃនេះ ​​គឺ​​ត្រូវ​​ចាប់កំណើត​​ជា​​ប្រេត​​តិរច្ឆាន​​មិនខាន​​ឡើយ​​ដោយសារតែ​​អំពើ​​ក្បត់​​ប្រយោជន៍ជាតិ​​និង​​ប្រជាជន​​ខ្លួនឯង​​។ ​​ម៉្យាង​​វីញ​​ទៀត ​​ខ្ញុំ​​ក៏​​សូម​​ផ្តាំ​​ទៅ​​សម ​​រង្ស៊ី​​ថា ​​ឲ្យ​​ឈប់​​ភូត​​ទៀត​​ទៅ​​ពីព្រោះ​​កប៉ាល់​​ដែល​​ពលរដ្ឋខ្មែរ​​កំពុង​​ជិះ​​សព្វថ្ងៃ​​នេះ​​គឺជា​​កប៉ាល់​​សុខ ​​កប៉ាល់​​សន្តិភាព ​​និង​​នាំ​​លាភ​​សំណាង ​​ផ្ទុយទៅវិញ ​​សំពៅ​​សំណែនខ្មោច​​ដែល ​​សម ​​រង្ស៊ី ​​កំពុង​​ជិះ​​ទៅវិញ​​ទេ​​ដែល​​កំពុង​​លិចលង់​​នោះ​​៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ