(ភ្នំពេញ)៖ អ្នកអធិប្បាយបញ្ហាសង្គម និងនយោបាយនៅឯនាយសមុទ្រដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន លោក សុខ សុគន្ធ ហៅ ជេម សុខ បានហៅទណ្ឌិត សម រង្ស៉ី ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ។
កាហៅបែបនេះដោយសារតែទណ្ឌិត សម រង្ស៉ី បានចេញសារនយោបាយលុបបំណុលរបស់ប្រជាពលរដ្ឋ និងរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកដទៃនៅពេលខ្លួនដឹកនាំប្រទេស។ លោក សុខ សុគន្ធ បានអះអាងថា អ្វីដែលទណ្ឌិត សម រង្ស៉ី លើកឡើងនោះ ជាទ្រឹស្តីរបស់កុម្មុយនិស្តមិនមែនជាទ្រឹស្តីរបស់អ្នកប្រជាធិបតេយ្យគេប្រើនោះឡើយ៕
សូមស្តាប់ការបកស្រាយរបស់លោក សុខ សុគន្ធ៖