(កំពង់ចាម)៖ សម្រាប់ការប្រកួតវគ្គជម្រុះមណ្ឌលខេត្តកំពង់ចាម គឺជាមណ្ឌលទី៧ព្រឹត្តិការណ៍ការប្រកួត នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 ក្រុមការងារបន្តរកឃើញជើងខ្លាំងចំនួន៧ក្រុម ដែលមានសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

ចំណែកក្រុម Inter KCP ដែលជាជើងឯក៤ជំនាន់ប្រចំាំមណ្ឌលខេត្តកំពង់ចាម បានរក្សាតំណែងរបស់ខ្លួនដដែល ក្រោយពីយកឈ្នះលើក្រុម ដីឡូត៍ អាន វេងស្រ៊ុន ក្នុងលទ្ធផល ២ ទល់០ នៅវគ្គផ្តាច់ព្រ័ត្រនាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅទីលានកោះពេជ្រជិតមាត់ទន្លេ ខេត្តកំពង់ចាម ។

ដោយឡែកចំណាត់ថ្នាក់លេខ៣ បានលើក្រុម កុកសរ ឈ្នះលើក្រុម Black Eagle FC ដោយលទ្ធផល៤ទល់២ និង៣ក្រុមទៀតរួមមាន ក្រុម King Lion ក្រុម MY 05 និងក្រុម The Wolf ។សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំ មណ្ឌលកំពង់ចាម គឺក្រុម Inter KCP ទទួលបានប្រាក់រង្វាន់១,៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម ដីឡូត៍ អាន វេងស្រ៊ុន ប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកុកសរបានប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើក្រុម Black Eagle FC ប្រាក់រង្វាន់២០០ ដុល្លារ ។

សម្រាប់ខេត្តកំពង់ចាម ដែលជាមណ្ឌលទី៧នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៧ក្រុមតែប៉ុណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺលោក Ronaldinho។

បន្ទាប់ពីការប្រកួតដណ្តើមជើកឯក Tiger Street Football Festival 2019 ត្រូវបានបញ្ចប់រួចមក ក៏មានការប្រគំតន្ត្រី ពេលរាត្រីតារាចំរៀងដ៏ល្បីប្រចាំកម្ពុជាជាច្រើនរូប ដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ កញ្ញា ទេព បូព្រឹក្ស លោក ដួង វិរះសិដ្ឋ កញ្ញា ម៉ង់ ចាន់កញ្ញា និងឌីជេ Maily បានធ្វើឲ្យកក្រើកឆាកតន្ត្រី Tiger Street Football Festival 2019 នៅបរិវេណកោះពេជ្រជាប់មាត់ ទន្លេខេត្តកំពង់ចាម ហើយតារាចំរៀងទាំងអស់ បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅខេត្តកំពង់ចាម រាំកម្សាន្ត តាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយគ្រប់គ្នាពេញមុខឆាកតន្រ្តី ។

លើសពីនេះទៅទៀត អ្នកគាំទ្រទាំងអស់ ក៏ទទួលបានតម្លៃពិសេស សម្រាប់ការលក់ជូនក្នុងឱកាសប្រមូសិន ដើម្បីទទួលទានរសជាតិស្រាបៀរថៃហ្គ័រនារាត្រី នោះផងដែរ។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់ អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិ និងគុណភាព។

ព័ត៌មានលម្អិត សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH  ៕

ពិសាដោយការទទួលខុសត្រូវ!