(ភ្នំពេញ)៖ ជីប ម៉ុង លែន នឹងបើកលក់គម្រោងថ្មីបំផុតដែលមានឈ្មោះថា គម្រោង ដឹ លែនម៉ាក ៦០ម នៅថ្ងៃស្អែកនេះ គឺថ្ងៃទី២៣-២៤ ខែកុម្ភ: ឆ្នាំ២០១៩ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៨% ។

កម្មវិធីបើកលក់គម្រោងថ្មីនេះ នឹងធ្វើឡើងក្នុងការិយាល័យលក់គម្រោង ដឹ លែនម៉ាក ២៧១ ដែលស្ថិតនៅ ផ្លូវ ២៧១ កែង ៣៧១។

គម្រោង ដឹ លែនម៉ាក ៦០ម មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ដែលជាទីក្រុងរណបទំនើប និងកំពុងមានសក្តានុពលខ្ពស់ក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន។


នៅក្នុងថ្ងៃបើកលក់គម្រោងថ្មីនេះ ដឹ លែនម៉ាក ៦០ម នឹងបើកលក់វីឡា និង ផ្ទះអាជីវកម្មចំនួន ៥ ប្រភេទ ដូចជា វីឡាឃ្វីន វីឡាឃ្វីនអេ វីឡាភ្លោះ វីឡាកូនកាត់អេ និង ហ្សប ហៅស៍ ។ កាន់តែពិសេសជាងនេះទៅទៀត នៅក្នុងគម្រោងនេះក៏មានក្លឹបហាត់ប្រាណ មជ្ឈមណ្ឌលលក់ទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូ និង គម្រោងអភិវឌ្ឍន៏អនាគតផ្សេងៗជាច្រើនបន្ថែមទៀត។


អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៨% ភ្លាមៗ ដោយគ្រាន់ធ្វើការកក់ផ្ទះណាមួយក្នុងគម្រោង ដឹ លែនម៉ាក ៦០ម ក្នុងកម្មវិធីបើកលក់រយៈពេលពីរថ្ងៃនេះ។ អតិថិជនដែលមានចំណាប់អារម្មណ៏លើគម្រោងនេះ សូមអញ្ជើញចូលរួមទស្សនាដោយសេរី ដើម្បីសាកសួរព័ត៌មានលម្អិត និងកក់វីឡាក្នុងទីតាំងដែលខ្លួនពេញចិត្ត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 061 997 888 / 081 997 888 / 0718 997 888 រឺ ទំព័រហ្វេសប៊ុក (Facebook): Chipmongland ៕