(ភ្នំពេញ)៖ ក្រុមអ្នកលេង Facebook ដែលតាមដានព្រឹត្តការណ៍ភ្នាល់របស់ លោក សម រង្ស៉ី និងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាននាំគ្នាខឹងសម្បារ ជេរបញ្ចោរ ចំអកឡក​ឡាយឱ្យ ទណ្ឌិត សម រង្ស៉ី ចំពោះការដកខ្លួនចេញពីការភ្នាល់នៅមុនឱសានវាទចូលមកដល់ ហើយប្រកាសមិនវិលត្រឡប់មកប្រទេសកម្ពុជា តាមការភ្នាល់នេះឡើយ។

ក្រុមអ្នកលេង Facebook ដែលមាននិន្នាការផ្សេងៗគ្នា បានចូល Comment នៅក្រោមអត្ថបទមួយរបស់ Fresh News ដែលចែកចាយដោយនៅទំព័រ Facebook ផ្លូវការរបស់ Fresh News នាថ្ងៃសុក្រនេះ ក្រោមចំណងជើងថា «ទណ្ឌិត សម រង្ស៉ី ប្រកាសតាម Facebook ថា ការភ្នាល់គ្នាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានទុកជាមោឃៈ» ដោយភាគច្រើនបានវាយប្រហារទៅលើអ្នកនយោបាយចិត្តរេដូចចុងស្រល់។

Facebook ឈ្មោះ Thireak Sik បាន Comment ថា៖ «ប្រមូលលុយបានក្រែលហើយ ត្រូវប្រកាសឆាចោលអញ្ចឹងហើយ។ ឱ ! ខ្មែរក្រៅស្រុកខ្លះអើយ បើអ្នកចង់ជួយជាតិអ្នក និងប្រជាជនរបស់អ្នក អ្នកអាចមកដោយផ្ទាល់ បរិច្ចាគលុយដោយផ្ទាល់កសាងតំបន់ណាមួយ ដែលអ្នកចង់ជួយទៅ ខ្ញុំគិតថា បានផលដល់ប្រជាជន និងជាតិពិតប្រាកដ។ មិនគួរអ្នកនៅតែចំណាយលុយឱ្យអ្នកនយោបាយបោកប្រាស់យកលុយអ្នកទៅចាយលេងសប្បាយហ៉ឺហានោះទេ»។

ចំណែក Facebook មួយទៀតឈ្មោះ ទេព តោបជ បានសរសេរថា៖ «ថាថោក ថោកមែន ថាបោក បោកមែន មនុស្សឆ្លាត មើលឃើញល្បិចបោករបស់សម រង្សុី យ៉ាងច្បាស់ ឆកឱកាសភ្ជាប់ខ្លួនគាត់ទៅនឹងសភាពការណ៍វេណេស៊ូអេឡា បោកយកលុយពីមនុស្សល្ងង់ល្ងង់ បានយ៉ាងច្រើនរួចចេញទៅដើរលេងយ៉ាងរំភើយ ហ៉ឹះ អញបោកវាច្រើនដងហើយវាមិនរៀង ឱ្យតែអញហារមាត់ថា បោកវានាំគ្នាមុចក្បាលមកឱ្យអញបោកទៀត យុីបោកបានលុយស្រួល ស្រួលអាណាមិនបោក»

ដោយឡែក Facebook មួយឈ្មោះ Ly Chanveasna ក៏បាន Comment ប្រហែលគ្នាដែរថា៖ «អាណិតតែអ្នកឧបត្ថមលុយទេខំប្រឹងធ្វើការងារនឿយហត់យកលុយអោយ សម រង្សុី ចាយលែង ម្តងហើយម្តងទៀត។ ឆ្ងល់ម្នាក់ នៅផ្ញើរក្តីសង្ឃឹមអីទៀត លើ លោក សម រង្សុី គួរតែពិចារណាផង ពេលនេះគាត់អាយុ៧០ហើយ មានអីទៅរំពឹងទៀត បើចង់រកអ្នកប្រឆាំងគួរតែរើស ក្មេងជំនាន់ក្រោយប្រសើរជាងលោកសម រង្ស៉ី ដែលកុហករាស្ត្រម្តងហើយម្តងទៀត»

ចំពោះគណនី Facebook ឈ្មោះ Hem Vuthy Grk វិញបាន Comment ថា៖ «ឆ្កែកន្ទុយខ្វង់នៅតែខ្វង់មិនអាចត្រង់បានទេ ពួកបោកនៅតែបោកមិនអាចនិយាយត្រង់បានទេ សមរាំងសីុ ជាពូជមនុស្សមិនគោរពពាក្យសម្តីខ្លួនវាទេកំុជឿវាអីពូជក្បត់ជាតិ»

ជាមួយគ្នានេះ Facebook ឈ្មោះ Yim Seng បាន Comment ផងដែរថា៖ «ចំពោះតារង្ស៉ី សន្យាបោក ភូតអួតជារឿងធម្មតា តែរឿងដែលមិនធម្មតា គឺពួកដែលលោភអំណាចឱ្យលុយរង្ស៉ី ដើម្បីទៅបំផ្លាញប្រទេសខ្មែរ ត្រូវចាំឱ្យច្បាស់ក្នុងជាតិនេះ រង្ស៉ី ចាញ់សម្បថមិនអាចទៅរំលាយខ្មែរបានទេ តែបើរលាយខ្លួនរង្ស៉ី ប្រហែលអាចជួបប្រទះ»

ស​ម្រាប់ Facebook ឈ្មោះ Peang Pharorth វិញបានសរសេរថា៖ «ល្បែងនយោបាយមួយនេះ ធ្វើរាស្ត្រទេរងកុខដោយឱ្យបរទេសដាក់ទណ្ឌកម្មមកលើប្រទេសខ្លួនឯង ដើម្បីចំណេញ នយោបាយ និងចំណេញលុយ»

ចំណែក មុំ ផល្គុន វិញបានចំអន់បែបនេះវិញថា៖ «សម្តេចមិនគួរចាញ់បោកទណ្ឌិត អន់ណាស់ភ្នាល់ជាមួយអ្នកណាមិនភ្នាល់មកភ្នាល់ជាមួយទណ្ឌិត»។ រីឯ Phou Hach សរសេរថា៖ «ក្បាល​កញ្ចាស់​ងាប់​ស្អែក​ៗ​ឡូវ​ហេីយ​និយាយ​បាត់​ដៃ​ខ្នង​ដៃ​ចឹង​ នេះ​ឬអ្នក​ដឹកនាំ​ដ៏​ល្អ​? មិន​គួរឲ្យ​ទុក​ចិត្ត​ទៀត​សោះ​»

ក្រៅពីរិះគន់ដៀលលោក សម រង្ស៉ី អ្នកខ្លះទៀត ក៏បានរាលដាលសួរដល់លុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ ដែលក្រុមប្រឆាំង លោក សម រង្ស៉ី បានប្រមូលតាំងពីគណបក្សប្រឆាំងនៅមានជីវិតម្ល៉េះ។ Facebook ឈ្មោះ កញ្ញា ខេត្តកណ្តាល៖ ទូរទស្សន៍ព្រះអាទិត្យប្រមូលបានតិចពេក ឥឡូវប្រមូលបន្ថែមបើកទូរទស្សន៍ព្រះច័ន្ទមួយទៀត។

សូមបញ្ជាក់ថា លោក សម រង្ស៉ី មេដឹកនាំចលនាសង្រ្គោះជាតិ បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ឱ្យដឹងកាលពីថ្ងៃពុធកន្លងទៅថា ការភ្នាល់របស់លោក ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើសេរីភាពរបស់ លោក កឹម សុខា គឺត្រូវបានចាត់ទុកថាជា «មោឃៈ»។

ការប្រកាសបញ្ចប់ការភ្នាល់នេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអតីតគណបក្សប្រឆាំង ដែលតែងរត់ទៅក្រៅប្រទេសរូបនេះ ក្រឡាស់សម្តីមិនត្រឡប់មកប្រទេសកម្ពុជា តាមការសន្យា ក្រោយពេលរៃអង្គាសថវិកាពីអ្នកគាំទ្រមួយចំនួន នៅក្រៅប្រទេស។

ក្នុងពេលប្រកាសចាត់ទុកការភ្នាល់នេះជាមោឃៈ លោក សម រង្ស៉ី បានលើកហេតុផលដោយមិនសមទំនងថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកកែប្រែលក្ខខន្តិកៈភ្នាល់ទៅវិញ។ លោក សម រង្ស៉ី បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «គាត់ (សម្តេចតេជោ ហ៊ុន សែន) បានក្រឡាស់ពាក្យសម្តីរបស់គាត់ ហើយកែប្រែលក្ខខណ្ឌនៃការភ្នាល់គ្នានេះ ដោយដាក់បញ្ចូលលក្ខខណ្ឌថ្មីមួយ គឺការលើកលែងទោសពីព្រះមហាក្សត្រ ដែលលក្ខខណ្ឌនេះ មិនមានចែងនៅក្នុងការភ្នាល់គ្នាពីដើមទីឡើយ។ ការកែប្រែលក្ខខណ្ឌជាឯកតោភាគី ពីសំណាក់ភាគីមួយ ក្នុងការភ្នាល់គ្នាណាមួយ ធ្វើឲ្យការភ្នាល់គ្នានោះ ក្លាយទៅជាមោឃៈ»

ការបបួលភ្នាល់របស់លោក សម រង្ស៉ី ជាមួយសម្តេចតេជោ ហ៊ុន សែន បានកើតឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយលោក សម រង្ស៉ី បានសរសេរលើបណ្តាញសង្គម Facebook កំណត់ថា ក្រោមសម្ពាធអន្តរជាតិសម្តេច ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា អាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ឬក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩» ហើយថាបើសិនជាលោកភ្នាល់ចាញ់ សម្តេចតេជោ ហ៊ុន សែន ពោលគឺ លោក កឹម សុខា មិនត្រូវបានដោះលែងអំឡុងពេលនេះទេ លោកនឹងវិលចូលប្រទេសដើរចូលក្នុងពន្ធនាគារ តែបើលោកឈ្នះគឺសម្តេចតេជោត្រូវចុះចេញពីតំណែង។ ភ្លាមៗបន្ទាប់ពីមានការបបួលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួល និងបានស្នើឱ្យ Fresh News ចូលរួមធ្វើជាសាក្សី។

កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាមរយៈវិទ្យុអាស៊ីសេរី (RFA) លោក សម រង្ស៉ី ក៏បានប្រកាសជាសាធារណៈថា លោកនឹងមិនវិលត្រឡប់មកកម្ពុជា ទៅតាមការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នោះឡើយ ប៉ុន្តែនឹងត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ នៅពេលដែលមាន​ទណ្ឌកម្មពីអន្តរជាតិធ្ងន់ធ្ងរផងដែរ។

ឆ្លើយតបភ្លាមៗ បន្ទាប់ពី លោក សម រង្ស៉ី ប្រកាសដកខ្លួនពីការភ្នាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទចម្រៀង «ទទាយំឆ្លង» វគ្គថ្មីមួយទៀត ដែលន័យខ្លឹមសារនៅក្នុងបទចម្រៀងនេះ គឺឌឺដងយ៉ាងច្បាស់ទៅកាន់ទណ្ឌិត សម រង្ស៉ី។

ចម្រៀង «ទទាយំឆ្លង» វគ្គថ្មីនិពន្ធដោយផ្ទាល់ដៃរបស់សម្តេចតេជោ​ ហ៊ុន សែន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានន័យខ្លឹមសារយ៉ាងនេះ៖

១. ទទាយំឆ្លងត្រយ៉ងបងអើយរត់ហើយ(ពីរដង) សង្សារបងអើយរត់អីលឿនម្លេះ?។

២. បើរត់យ៉ាងហ្នឹងហេតុអ្វីធ្វើចេះ?(ពីរដង) លុយក៏អស់ឆ្នាំងក៏ប្រេះបើរត់យ៉ាងនេះ ទៅជ្រកឯណា?។

៣. បងរត់ចោលអូនអត់ធម៌មេត្តា(ពីរដង) បងភ្លេចសន្យាកាលពីគ្រាដើម។

៤. បើបងធ្លាប់រត់សុំរត់ទៀតណា(ពីរដង) រត់ទៅរៀមរ៉ាមានអ្នកប៉ាវបាយ៕