(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការសម្រេចដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទឆ្លាតវៃ សម្រាប់សាធារណជនអាចពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានលើបង្កាន់ដៃពន្ធយានយន្ត ដើម្បីបង្កភាពងាយស្រួលដល់ការផ្ទៀងផ្ទាត់ អនុលោមភាពនៃបង្កាន់ដៃពន្ធយានយន្តនាំចូល ដែលបានបោះពុម្ពចេញពីប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) និងប្រព័ន្ធអេឡិកត្រូនិកគយ (e-Customs) មានបំពាក់នូវ QR Code។ នេះបើសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា សាធារណជនអាចចូលទាញយក និងដំឡើងកម្មវិធីទូរស័ព្ទឆ្លាតវៃនេះ ពីក្នុងប្រព័ន្ធអនឡាញ App Store (ប្រតិបត្តិការ iOS) និង Play Store (ប្រតិបត្តិការ Android) ដែលមានឈ្មោះថា Vehicle Document Verification ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖