(ភ្នំពេញ)៖ សាកលវិទ្យាល័យបញ្ញាជាតិ ប្រកាសផ្ដល់អាហារូបករណ៍៥០% បង់ថ្លៃសិក្សាត្រឹមតែ ២០០ដុល្លារក្នុងមួយឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ចំនួន៥០០កន្លែង ដល់សិស្សានុសិស្សជាប់ ឬធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ។

ប្អូនៗអាចជ្រើសរើសរៀនបានក្នុង៤មហាវិទ្យាល័យ និង៩មុខជំនាញ ដូចជា ព័ត៌មានវិទ្យា ភាសាអង់គ្លេស គណនេយ្យ ហិរញ្ញវត្ថុនិងធនគារ ទីផ្សារ គ្រប់គ្រង ទេសចរណ៍ សេដ្ឋកិច្ចវិទ្យា និងនីតិសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨នេះ ចូលរៀនថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧។នេះបើតាមការបញ្ជាក់របស់ លោកស្រី ជា សុវណ្ណនី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាជាតិ។

លោកស្រីបានថា «ឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យបញ្ញាជាតិ នឹងគ្រោងផ្តល់អាហារូបករណ៍ប្រមាណ៥០០កន្លែង ទៅលើការសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ដើម្បីផ្តល់ឲ្យសិស្សានុសិស្សដែលប្រឡងបញ្ចប់ថ្នាក់ទី១២ មិនថាធ្លាក់ឬជាប់នោះទេ»។

លោកស្រីបន្តថា ដើម្បីអាចទទួលបានអាហារូបករណ៍នេះ សិស្សានុសិស្ស អាចទាក់ទងដោយផ្ទាល់នៅសាកលវិទ្យាល័យបញ្ញាជាតិ តាមយៈអាសយដ្ឋានអគារលេខ ១៣,២០ និង ២៤ ផ្លូវ ២៥៣ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទូលគោក រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទ៖ 069 555582 និង 092 777708។

អ្នកគ្រប់គ្រងសាកលវិទ្យាល័យរូបនេះ បានផ្តល់ជាដំបូន្មានដល់សិស្សានុសិស្ស ដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ គួរតែរៀនជំនាញដែលមានតម្រូវការទីផ្សារការងារជាពេលបច្ចុប្បន្ននេះ និងនាពេលអនាគត ដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង។

លោកស្រី ជា សុវណ្ណនី បានថ្លែងទៀតថា «ដោយសារប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ និងកំណើនវិនិយោគទុនជាច្រើន​ កំពុងហូរចូលក្នុងប្រទេសកម្ពុជាយើង ដូចនេះតម្រូវការពលកម្ម ដែលមានជំនាញពិតប្រាកដមានច្រើន ប្អូនៗនិស្សិតដែលទទួលបាន ការបណ្តុះបណ្តាល ក្នុងសាកលវិទ្យាល័យ ដែលមានគុណភាព សមត្ថភាព បញ្ញា និងគុណធម៌ ពិតណាស់វាជាតម្រូវការរបស់អ្នកវិនិយោគទុន ដើម្បីជួយជ្រុំជ្រែងការងាររបស់ពួកគេ ឲ្យមានការរីកចម្រើន និងរុងរឿងជានិរន្តរ៍។

លោកស្រីបានថ្លែងឲ្យដឹងថា «កម្ពុជានៅខ្វះខាតអ្នកជំនាញ ដើម្បីគាំទ្រវិស័យជាច្រើន ដែលកំពុងមានការរីកចម្រើន និងបន្តរីកចម្រើនទៀត ខ្ញុំគិតថាប្អូនៗគួរណាស់តែបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់បរិញ្ញាបត្ររងបន្តទៀត ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ក្នុងការយកប្រាក់ចំណូលសម្រាប់ខ្លួនឯង ក្រុមគ្រួសារ៕