(កំពង់ធំ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរដែនដី បានចុះបង្ក្រាបទីតាំងធ្វើសិប្បកម្មរុករករ៉ែ នៅ៣គោលដៅ ស្ថិតនៅក្នុងឃុំសុខចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅវេលាម៉ោង១៥៖០០នាទី តាំងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

ការចុះប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងអាវុធហត្ថខេត្ត១៤នាក់ កម្លាំងស្រុក៦នាក់ រថយន្ត៤គ្រឿង សហការជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេស, ក្រសួងរ៉ែ និងថាមពល, អភិបាលរងខេត្ត អភិបាលស្រុក នគរបាលខេត្ត ប៉ុស្តិ៍ មេឃុំ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

បើតាមមន្ដ្រីចុះទៅចូលរួម បានប្រាប់ឲ្យដឹងថា លទ្ធផលបង្ក្រាប ឃាត់បានជនជាតិចិនចំនួន១០នាក់ ភេទប្រុស ដើម្បីសាកសួរយកចម្លើយ។

*តំបន់បរតាពេជ្រ សមត្ថកិច្ចបានរឹបអូស៖

*១៖ ម៉ាស៊ីនភ្លើង៣គ្រឿង ម៉ាក (Nisho) Isokva និង២គ្រឿងទៀត មិនស្គាល់ម៉ាក
*២៖ ស៊ីទែនប្រេង Tela ចំណុះ២,០០០លីត្រ ចំនួន១
*៣៖ ឌីណាម៉ូចំនួន៤គ្រឿង (តូច២ ធំ២) ក្បាលកិនថ្មរ៉ែ២, ម៉ាស៊ីនក្រឡុកស៊ីម៉ង់១គ្រឿង
*៤៖ អង្គប់កិនថ្ម រ៉ែ៣គ្រឿង, កញ្ច្រែងរែងថ្មរ៉ែ២គ្រឿង, តៅច្រកថ្មរ៉ែ១
*៥៖ ម៉ាស៊ីនភ្លើងតូច១គ្រឿង, ម៉ាស៊ីនស្វានបាញ់ខ្យល់ម៉ាក (kaishan) iso១គ្រឿង, ម៉ាស៊ីនយោងថ្មរ៉ែម៉ាកJd១គ្រឿង, ម៉ូទ័របូមខ្យល់១គ្រឿង, ទុយោបូមទឹក៤ដុំ
*៦៖ ម៉ាស៊ីនខួងថ្មម៉ាក (corteh) ១គ្រឿង។ តំបន់បរតាពេជ្រ (ទី២) និយាមការ (៥៦៥៥៧៩.១៤៣៩៦៤៩) ស្ថិតនៅឃុំខាងលើ សម្ភារដកហូត៖ មិនមានសម្ភារដកហូតទេ ការិយាល័យទើបសាងសង់។

*តំបន់បររាត្រី សមត្ថកិច្ចបានដកហូត៖ ម្សៅសូដា caustic soda ១ស្មើ២៥គីឡូក្រាម ស្មើ១៦០បាវ, អាស៊ីត២៥គីឡូក្រាម ស្នើ៣០បាវ, ម៉ាស៊ីនភ្លើង kw01គ្រឿង, ធុងជ័រចំនួន១២ធុង, ម៉ូទ័របូមទឹក២គ្រឿង, ទុយោជ័រ១ដុំ, ទុយោជ័ររឹង១ដុំ, ទុយោជ័ររឹងខ្មៅ២ដុំ៕

Advertising