(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពកក់ខែនៅប្រទេសកម្ពុជា។

ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមីនា ឆ្នាំ២០១៩នេះ រាជធានី-ខេត្តនឹងមានភ្លៀងកក់ខែលាយឡំជាមួយរន្ទះ និងខ្យល់
កន្ត្រាក់ ខណៈសីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់៣២ ដល់ ៣៥អង្សាសេ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានជាយថាហេតុ នៅពេលមេឃរកកលភ្លៀង៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖