(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនវុត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាននៅថ្ងៃទី១៧​ ខែមីនា។

ក្រុមការងារនេះ មានសមាសភាព៣៩រូប ដែលដឹកនាំដោយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដោយអនុប្រធាន២រូប គឺ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជូល អភិបាលខេត្ត ជាអនុប្រធានអចិន្រ្តៃយ៍ របស់ក្រុមការងារថ្នាក់ជាតិប្រចាំខេត្តរបស់ខ្លួនផងដែរ។ ក្រុមការងារនេះ មានតួនាទី និងភារកិច្ច របៀបរបបការងារ កំណត់ដោយសេចក្តីណែនាំបស់រាជរដ្ឋាភិបាល។ ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្រ្តីឱ្យចូលរួមក្នុងក្រុមការងារ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៖