(ព្រះសីហនុ)៖ អភិបាលរងខេត្តព្រះសីហនុចំនួនពីររូប គឺលោក លៀម សុដា និងលោក ម៉ាង ស៊ីណេត ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះហើយ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា លោក លៀម សុដា ជាអតីតអភិបាលរងខេត្តឧត្តរមានជ័យ, លោក ម៉ាង ស៊ីណេត ជាអតីតប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ត្រូវបានតែងតាំងជំនួសតំណែងអតីតអភិបាលរងខេត្តព្រះសីហនុ គឺលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ដែលត្រូវរាជរដ្ឋាភិបាល បានបញ្ចប់មុខតំណែងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ថ្មីៗនេះ។
ការបញ្ចប់តំណែងអភិបាលរងខេត្តព្រះសីហនុទាំងពីររូបនេះ បន្ទាប់ពីបានរកឃើញជាប់ព័ន្ធក្តីក្តាំក្នុងជម្លោះដីធ្លីនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕