(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ស្ដីពី សវនកម្មពន្ធដារ ដើម្បីធានានូវតម្លាភាពក្នុងការបង់ពន្ធ និងបង្កើនបរិយាកាសប្រកួតប្រជែង។ នេះបើតាមប្រកាសស្ដីពី សវនកម្មពន្ធដារ របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងប្រកាសស្ដីពី សវនកម្មពន្ធដារ របស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ប្រកាសនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើង នូវនីតិវិធីនៃការធ្វើសវនកម្ម ដើម្បីធានានូវតម្លាភាពក្នុងការបង់ពន្ធ និងបង្កើនបរិយាកាស ប្រកួតប្រជែងដោយស្មើភាពក្នុងការប្រកបអាជីវកម្ម នៅកម្ពុជា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្ថែមទៀតថា ប្រកាសនេះ មានគោលដៅកំណត់នូវវិធាន និងនីតិវិធី ព្រមទាំងសិទ្ធិ និងកាតព្វកិច្ច របស់រដ្ឋបាលសារពើពន្ធ និងអ្នកជាប់ពន្ធពាក់ព័ន្ធនឹងការធ្វើសវនកម្មពន្ធដារ៕
ខាងក្រោមនេះ ជាប្រកាសស្ដីពី សវនកម្មពន្ធដារ របស់ក្រសួងសេដ្ឋកិច្ច ដែលមានខ្លឹមសារទាំងស្រុង៖