(ភ្នំពេញ)៖ បច្ចុប្បន្ននេះ នៅកម្ពុជាយើងសន្ទុះនៃការជឿនលឿនលើគ្រប់វិស័យ គឺមានការស្ទុះឡើងយ៉ាងឆាប់រហ័ស ជាពិសេសសំណង់អគារខ្ពស់ៗបានរីកដុះដាលជាច្រើន ប្រជាជន ក៏មានការចេះដឹងច្រើនពីបច្ចេកវិទ្យាច្រើន ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាក៏មានច្រើន សូម្បីតែរថយន្តប្រើប្រាស់នាបច្ចុប្បន្ន ក៏មានបច្ចេកវិទ្យាទៅទំនើបៗ មិនធម្មតាផងដែរ។

សម្រាប់អ្នកដែលមានយានយន្តប្រើប្រាស់ ជៀសមិនផុតឡើយ ពីការស្វែងយល់ដឹងបន្ថែមទៀត សម្រាប់ការថែទាំយានយន្តរបស់ខ្លួន។ ទោះបីជាបច្ចុប្បន្ន មានយានដ្ឋាន កន្លែងថែទាំយានយន្ត មានការរីកដុះដាលច្រើនយ៉ាងណាក៏ដោយ ក៏មិនប្រាកដថា អាចបំពេញតំរូវការរបស់អតិថិជន ឱ្យបានសព្វគ្រប់ជ្រុងជ្រោយឡើយ។

ដូច្នេះ ថ្មីៗនេះ «Project Center» ដែលជាកន្លែងថែទាំរថយន្តដ៏ល្អបំផុត នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ ដែលមាននូវល្អប្រណិត ខុសប្លែកពីកន្លែងដ៏ទៃ ត្រង់ថា Project Center អាចផ្ដល់ជូនទាំងសេវាកម្មលាងសម្អាត ថែទាំរថយន្តដ៏ល្អបំផុត សេវាកម្មប្ដូរប្រេងម៉ាស៊ីន ដែលប្រើប្រាស់ជាមួយនឹងប្រេងម៉ាស៊ីនលំដាប់ថ្នាក់លេខ១ មកពីប្រទេសកូរ៉េ ម៉ាក SK ZIC ការត្រួតពិនិត្យរថយន្តជាដើម។

ជាពិសេសខណៈដែលកំពុងរង់ចាំសេវាកម្មរថយន្ត លោកអ្នកក៏អាចទទួលបានបទពិសោធន៍ថ្មី ដែលមាននៅហាង Roasted Coffee ដែលគ្រប់កែវកាហ្វេទាំងអស់ឆុងឡើង ប្រកបដោយស្តង់ដារ ដែលបង្កើនរសជាតិកាហ្វេរឹតតែឆ្ងាញ់ មានកន្លែងអង្គុយរង់ចាំធំទូលាយ មានផាសុកភាព និងមានបន្ទប់តាំងបង្ហាញផលិតផលផងដែរ។

សម្រាប់អបអរសាទរ ការបើកសម្ពោធជាផ្លូវការ Project Center ក៏មានកម្មវិធីផ្ដល់ជូនពិសេសជាច្រើន សម្រាប់ផ្ដល់ដល់អតិថិជន រយៈពេលបីខែជាប់គ្នាតែម្ដង រួមមាន៖ នៅ Project Center គិតចាប់ពីថ្ងៃបើកសម្ពោធពេញមួយខែ ទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការប្ដូរប្រេងម៉ាស៊ីន នៅខែទីពីរបន្ទាប់ ពីការបើកសម្ពោធ ទទួលបានការបញ្ចុះតម្លៃ ១៥% ហើយមួយវិញទៀត ការប្ដូរប្រេងម៉ាស៊ីននៅខែទីបី បន្ទាប់ពីការបើកសម្ពោធទទួលបានការបញ្ចុះតម្លៃ ១០% អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះ រាល់ការប្តូរប្រេងម៉ាស៊ីន នឹងទទួលបានការលាងសម្អាតរថយន្ត ជាមួយផលិតផល ដែលមានគុណភាពលេខ១ជាសកល ដោយឥតគិតថ្លៃ។

គោលបំណងតែមួយគត់ ដែលបង្កើត Project Center គឺដើម្បីផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍បន្ថែមទៀត ជូនដល់អតិថិជន។ អ្វីដែលកាន់តែពិសេស Project Center បានផ្តោតទៅលើចំនុចសំខាន់ៗចំនួនបីគឺ៖

* សេវាកម្មថែទាំរថយន្តល្អបំផុតប្រកបដោយគុណភាព និងតម្លៃសមរម្យ បើធៀបទៅនិងតម្លៃទីផ្សាររបស់យើងនាពេលបច្ចុប្បន្ននេះ
* ផលិតផលមានគុណភាពខ្ពស់ ស្តង់ដារលំដាប់ថ្នាក់ពិភពលោក ទទួលស្គាល់ និងលក់ដាច់ជាងគេនៅបែកខាងរុស្សី
* ផ្តល់ទំនុកចិត្តខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ត ជូនដល់អតិថិជនទាំងអស់ ដែលបានអញ្ជើញមក Project Center

សម្រាប់ទីតាំងទំនាក់ទំនង៖ ស្ថិតនៅទីក្រុងរណបជ្រោយចង្វារ ផ្លូវអូស៊ីអាយស៊ី [OCIC] សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ [ ខាងជើងរង្វង់មូលព្រហ្មបាយ័នប្រហែល 650ម៉ែត្រ ដោយទីតាំងអាចស្វែងរកតាមរយៈ៖ https://goo.gl/maps/hCBJtAGtvaJ2